• Messi នឹង​ចូលរួម​ជាមួយ​អាហ្សង់ទីន​វិញ ក្រោយ​​រួច​ពី​បម្រាម​រយៈ ៣ខែ

    (បាសេឡូណា)៖ កីឡាករខ្សែប្រយុទ្ធ Lionel Messi អាចចូលលេងឲ្យក្រុមជម្រើសជាតិពពកស អាហ្សង់ទីនបានវិញ ក្រោយរួចបម្រាមរយៈពេល ៣ខែពីសហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកឡាន CONMEBOL នាពេលថ្មីៗនេះ។

    នេះមានន័យថា កីឡាករពាក់លេខ១០ ក្នុងក្លឹប FC Barcelona អាចនឹងចូលរួមជាមួយអាហ្សង់ទីនក្នុងប្រកួតមិត្តភាពទល់នឹងប្រេស៊ីល និងអ៊ុយរ៉ាហ្គាយនាខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។

    Messi ដែលមានវ័យ ៣២ឆ្នាំ បានខកខាន ៤ប្រកួត ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន នៅអំឡុងជាប់បម្រាមរបស់ CONMEBOL ដែលអាចចូលលេងវិញ​បានពេលអាហ្សង់ទីនប៉ះអារ៉ាប៊ីសាអូឌីត ក្នុងមិត្តភាពនាថ្ងៃទី១៥ ខែវិច្ឆិកា មុនបន្តជួបអ៊ុយរ៉ាហ្គាយ នៅប្រទេសអុីស្រ្តាអែលនា ៣ថ្ងៃបន្ទាប់ ក្នុងខណៈដែលរូបទើបរកបាន ៥គ្រាប់នៅឡើយឲ្យ Barcelona នារដូវកាលថ្មីឆ្នាំ២០១៩-២០២០ នេះ។

    គួររំលឹកផងថា កីឡាករដែលរកគ្រាប់ស៊ុតបញ្ចូលទីបាន ៦៨គ្រាប់ ពីការចូលលេងបាន ១៣៥ប្រកួតឲ្យអាហ្សង់ទីន ត្រូវបានបណ្តេញពី​ទីលានក្នុងជំនួបដែលអាហ្សង់ទីនយកឈ្នះឈីលី ២-១ នៅ Copa America កាលខែកក្កដា ឆ្នាំ២០១៩ និងបានធ្វើការរិះគន់​ព្រឹត្តិការណ៍ខាងលើនេះពោរពេញដោយអំពើពុករលួយ ដែលមានប្រេស៊ីលជាក្រុមជើងឯកធ្វើម្ចាស់ផ្ទះនោះ រហូត CONMEBOL ដាក់បម្រាមមិនឲ្យចូលលេងក្នុងជម្រើសជាតិ ៣ខែ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ