កាលពីពេលថ្មីៗនេះ Apple បានផ្ញើសារទៅកាន់ម្ចាស់ iPhone 5 ថាទូរសព្ទរបស់ពួកគេត្រូវតែអាប់ដេតទៅកាន់ iOS 10.3.4 មុនថ្ងៃទី ៣ ខែវិច្ឆិកា។ ប្រសិនបើមិនអាប់ដេតទាន់ពេលទេ វានឹងមិនអាចភ្ជាប់អ៊ីនធឺណិតបាននោះទេ ហើយសូម្បី iCloud និង App Store ក៏មិនដំណើរការដែរ។
នៅថ្ងៃទី ៣ ខែវិច្ឆិកា ការអាប់ដេតតាមរយៈអ៊ីនធឺណិត និង Backup តាម iCloud នឹងមិនអាចធ្វើបានទៀតនោះទេ ដោយសារតែទូរសព្ទមិនអាចភ្ជាប់ទៅ Network បាន។ ក្នុងករណីនេះ អ្នកត្រូវភ្ជាប់ទូរសព្ទជាមួយកុំព្យូទ័រ និងធ្វើការ Restore តាមរយៈកម្មវិធី iTunes លើកុំព្យូទ័រ Windows ឬ Mac។
គួរដឹងថាក្រៅពី iPhone 5 ឧបករណ៍ដទៃដូចជា iPhone 4s, iPad 2, iPad មានអេក្រង់ Retina និង iPad ជំនាន់ទីបួន ក៏ត្រូវធ្វើការអាប់ដេតដែរ ប៉ុន្តែ iPhone 5 គឺមានបញ្ហាធ្ងន់ធ្ងរជាង។ បញ្ជាក់ថាបញ្ហាដែល Apple អះអាងគឺទាក់ទងនឹងប្រព័ន្ធ GPS៕