(ទីក្រុង Toulouse ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩)៖ ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet និងក្រុមហ៊ុនផលិតយន្តហោះ Airbus បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីទិញយន្តហោះស៊េរីថ្មីប្រភេទ A321XLR ចំនួន២០គ្រឿង ដោយការផ្គត់ផ្គង់ដំណាក់កាលទី១ នឹងត្រូវធ្វើឡើងក្នុងឆ្នាំ២០២៣។

លោកស្រី Nguyen Thi Phuong Thao (ស្តាំ) ប្រធានក្រុមហ៊ុន Vietjet និងលោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus ចុះហត្ថលេខារួមគ្នាលើកិច្ចសន្យាបញ្ជាទិញយន្តហោះ A321XLR ចំនួន២០គ្រឿង ក្រោមការធ្វើការធ្វើជាសាក្សីរបស់មន្ត្រីជាន់ខ្ពស់នៃភាគីទាំង២។
ការព្រមព្រៀងគ្នានេះ នឹងធ្វើឲ្យ Vietjet ក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងពិភពលោក ក្នុងការប្រតិបត្តិយន្តហោះដែលហោះហើរបានចម្ងាយឆ្ងាយម៉ូលឌែលចុងក្រោយគេបំផុតរបស់ក្រុមហ៊ុន Airbus។
ជាមួយនឹងការមានសមត្ថភាពហោះហើរបានដល់ទៅចម្ងាយ ៨ ៧០០ គីឡូម៉ែត្រ ម៉ូឌែលដែលមានការច្នៃប្រឌិតខ្ពស់នេះ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងគម្រោងធ្វើទំនើបកម្មយន្តហោះ និងពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ Vietjet។
នាឱកាសដដែលនេះ ភាគីទាំង២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយ ដើម្បីទិញក្បាលយន្តហោះសិប្បនិម្មិត Simulator ២គ្រឿង របស់ប្រភេទយន្តហោះ A320 និង A321 ផងដែរ សម្រាប់ការបណ្តុះបណ្តាលអ្នកបើកបរយន្ត និងក្រុមបច្ចេកទេសនៅឯសាលាអាកាសរណ៍ Vietjet ដើម្បីជួយបង្កើនសមត្ថភាពដល់ការបណ្តុះបណ្តាលក្នុងក្រុមហ៊ុន Vietjet។

លោកស្រី Nguyen Thi Phuong Thao (ស្តាំ) ប្រធានក្រុមហ៊ុន Vietjet និងលោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus ចុះហត្ថលេខារួមគ្នាលើកិច្ចសន្យាបញ្ជាទិញយន្តហោះ A321XLR ចំនួន២០គ្រឿង ក្រោមការធ្វើការធ្វើជាសាក្សីរបស់មន្ត្រីជាន់ខ្ពស់នៃភាគីទាំង២។
លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vietjet និងលោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus បានចុះហត្ថលេខារួមគ្នាលើកិច្ចសន្យានេះ អំឡុងដំណើរទស្សនកិច្ចផ្លូវការមួយរបស់លោកស្រី Thao និងមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Vietjet ទៅកាន់អឺរ៉ុប។
ថ្លែងក្នុងពិធីចុះកិច្ចសន្យានេះ លោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus បានឲ្យដឹងថា៖ «Vietjet គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត ក្នុងទ្វីបអាស៊ី ហើយយើងពិតជាមានមោទនភាពណាស់ក្នុងការមានយន្តហោះប្រភេទ A321XLR ចូលរួមជាមួយនឹងក្រុមហ៊ុននេះ។ យើងក៏រីករាយផងដែរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀតជាមួយនឹង Vietjet ទៅលើកម្មវិធីបណ្តុះបណ្តាល»។

លោកស្រី Nguyen Thi Phuong Thao (ស្តាំ) ប្រធានក្រុមហ៊ុន Vietjet និងលោក Guillaume Faury នាយកប្រតិបត្តិក្រុមហ៊ុន Airbus ចុះហត្ថលេខារួមគ្នាលើកិច្ចសន្យាបញ្ជាទិញយន្តហោះ A321XLR ចំនួន២០គ្រឿង ក្រោមការធ្វើការធ្វើជាសាក្សីរបស់មន្ត្រីជាន់ខ្ពស់នៃភាគីទាំង២។
ក្រោមកិច្ចសន្យាថ្មីចុងក្រោយនេះ ការបញ្ជាទិញសរុបរបស់ក្រុមហ៊ុន Vietjet ជាមួយនឹងក្រុមហ៊ុន Airbus កើនដល់ ១៨៦យន្តហោះ។ ចាប់ពីឆ្នាំ២០២៣ យន្តហោះថ្មីនេះ នឹងហោះហើរបានចម្ងាយដល់ទៅ ៨ ៧០៤គីឡូម៉ែត្រ ច្រើនជាងយន្តហោះធម្មតាប្រភេទ A321LR ដល់ទៅ១៥% រួមជាមួយនឹងការស៊ីប្រេងតិចជាងដល់ទៅ ៣០% បើធៀបទៅនឹងយន្តហោះជំនាន់មុន។

លោក Dinh Viet Phuong អនុប្រធានក្រុមហ៊ុន Vietjet ចុះកិច្ចព្រមព្រៀងដើម្បីទិញក្បាលយន្តហោះសិប្បនិម្មិត Simulator ចំនួន២គ្រឿង ប្រភេទ A320 និង A321 រួមជាមួយនឹងអ្នកតំណាងឲ្យក្រុមហ៊ុន Airbus។
លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានថ្លែងថា៖ «Vietjet តែងតែជាអ្នកត្រួសត្រាយផ្លូវសម្រាប់ការប្រតិបត្តិយន្តហោះថ្មី ទំនើប ទាន់សម័យ និងស៊ីប្រេងតិច។ យើងពិតជាមានមោទនភាពណាស់ក្នុងការប្រតិបត្តិយន្តហោះ Airbus ដែលមានអាយុកាលក្មេងជាងគេបំផុតក្នុងពិភពលោក ដោយមានអាយុជាមធ្យមត្រឹមតែ ២,៧ឆ្នាំប៉ុណ្ណោះ។ យន្តហោះប្រភេទ A321XLR ថ្មីនេះ នឹងក្លាយជាអភិវឌ្ឍដ៏ល្អឥតខ្ចោះទៅលើការធ្វើទំនើបកម្មនៃយន្តហោះរបស់ Vietjet។ វាពិតជារំភើបណាស់ក្នុងការដឹងថា អ្នកដំណើររបស់យើង នឹងទទួលបានការរីករាយក្នុងការធ្វើដំណើរលើយន្តហោះប្រកបដោយផាសុខភាព ទំនើប និងសន្សំសំចៃដ៏អស្ចារ្យ ក្នុងពេលឆាប់ៗនេះ»៕
អំពីក្រុមហ៊ុន Vietjet:
Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសវៀតណាមដែលធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ទំនើបមួយ ដែលផ្ដល់ជូននូវតម្លៃសំបុត្រប្រកបដោយភាពសន្សំសំចៃ និងបត់បែន ក៏ដូចជាសេវាកម្មចម្រុះផ្សេងគ្នាជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោកក្នុងឆ្នាំ 2018 សម្រាប់ភាពរឹងមាំផ្នែកហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការចាត់ថ្នាកនេះធ្វើឡើងដោយ Airfinance Journal។ ក្រុមហ៊ុន Vietjet មិនត្រឹមតែផ្តល់សេវាដឹកជញ្ចូនប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រើប្រាស់បច្ចេកវិទ្យាពាណិជ្ជកម្មអេឡិចត្រូនិច ដើម្បីផ្តល់ជូននូវផលិតផល និងសេវាកម្មផ្សេងៗសម្រាប់អតិថិជនផងដែរ។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ ក្រុមហ៊ុន Vietjet ត្រូវបានចាត់ថ្នាក់ថា ជា «ក្រុមហ៊ុនអកាសចរណ៍ល្អបំផុត សម្រាប់ការគិតថ្លៃសេវាដឹកជញ្ជូនទាបបំផុតឆ្នាំ 2018-2019» និងបានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាពនិងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Vietjet ប្រតិបត្តិការហោះហើរប្រចាំថ្ងៃចំនួន៤០០លើក ដោយដឹកអ្នកដំណើរច្រើនជាង៨០លាននាក់ មកទល់ពេលនេះ ខណៈដែលផ្លូវហោះហើរចំនួន១២០កំពុងតែគ្របដណ្តប់ទិសដៅជាច្រើន ទូទាំងវៀតណាម និងទិសដៅអន្តរជាតិ ដូចជា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងកម្ពុជា៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: www.vietjetair.com
ទំនាក់ទំនងព័ត៌មាន:
លោក Julian Rake
អ៊ីម៉ែល: [email protected]
ទូរស័ព្ទលេខ: +855 93 324283
កញ្ញា Kieu Duong (Amy)
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទ: (+84) 932 775 066