• ទើបតែអាយុ ២០ ឆ្នាំសោះ ស្រីស្អាតវ័យក្មេងម្នាក់នេះ អាចរកលុយទិញផ្ទះវីឡាតម្លៃជាង ៣៦ ម៉ឺនដុល្លារ

    តារាចម្រៀង​ស្រី​វ័យក្មេង​ ​Arm​ ​Chutima​ ​ទើបតែ​ទិញ​ផ្ទះ​វីឡា​ទំនើប​ដ៏​ធំ​ស្កឹមស្កៃ​តម្លៃ​ប្រមាណ​ ​១១​ ​លាន​បាត​ ​ដែល​ស្មើនឹង​ជាង​ ​៣៦​ ​ម៉ឺន​ដុល្លារ​អាមេរិក​ ​។​ ​តារាចម្រៀង​សញ្ជាតិ​ថៃ​វ័យក្មេង​ខាងលើ​ ​មាន​មោទកភាព​លើ​ខ្លួនឯង​យ៉ាង​ខ្លាំង​ ​ដែល​គ្រាន់តែ​រយៈពេល​មួយឆ្នាំ​សោះ​ ​នាង​អាច​រកលុយ​ទិញ​បាន​ផ្ទះ​វីឡា​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ ​។​



    ​យោង​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ​Arm​ ​Chutima​ ​ធ្វើការ​ផង​ ​និង​ ​ខិតខំ​សន្សំ​ដោយខ្លួន​ផង​ទើប​ទិញ​បាន​វីឡា​តម្លៃ​ ​១១​ ​លាន​បាត​នេះ​ ​ហើយក៏​គ្មាន​អ្នកណា​ជួយ​ទំនប់​បម្រុង​នោះ​ដែរ​ ​គឺ​មួយ​ផ្ណែ​ក​នាង​បាន​កាត់បន្ថយ​ការ​ចំណាយ​លុយ​ទិញ​របស់​រប​រប្រ៊េនៗ​ ​ទំនើប​ថ្លៃ​ៗ​ ​ដើម្បី​បំពេញ​ក្ដី​ស្រមៃ​ទិញ​ផ្ទះ​វីឡា​នេះ​ឱ្យ​បាន​ ​ព្រោះ​វា​ជា​រឿង​មានប្រយោជន៍​ខ្លាំង​សម្រាប់​ជីវិត​ ​។​



    ​តារាចម្រៀង​វ័យ​ ​២០​ ​ឆ្នាំ​ ​Arm​ ​Chutima​ ​អះអាង​ថា​ ​លុយ​ដែល​ខ្លួន​យក​ទៅ​ទិញ​ផ្ទះ​នេះ​ ​ក៏​មិនមែន​បាន​មក​ពី​ការ​ច្រៀង​ដែរ​ ​ព្រោះ​លុយ​ទាំងនោះ​នាង​តែងតែ​ប្រគល់​ឱ្យ​ម្ដាយ​ទាំងអស់​ ​ចំណែក​ឯ​លុយ​ទិញ​ផ្ទះ​នេះ​ ​គឺ​បាន​មក​ពី​ការងារ​រកស៊ី​ផ្សេងទៀត​ ​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ