(ក្រុងឡុងដ៍)៖ ក្រោយបញ្ចប់ការប្រកួតវគ្គ ១៦ក្រុម នៅពេលនេះសហព័ន្ធបាល់ទាត់អង់គ្លេស បានបង្ហាញគូប្រកួតវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup (Carabao Cup) 2019-2020 ដោយក្រុមការពារជើងឯករដូវកាលមុន Manchester City ត្រូវប៉ះក្រុម Oxford United នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ៣១ខែតុលា ឆ្នាំ២០១៩។
សម្រាប់ការចាប់ឆ្នោតគូប្រកួតបានចេញជាលទ្ធផល ដោយមានការជួបគ្នារវាងក្រុមខ្លាំងទាំង ៤គូ ដែលមាន ៨ក្រុម ខណៈពេលវេលាប្រកួតនឹងធ្វើឡើងនាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ។
១៖ Oxford United v Manchester City
២៖ Manchester United v Colchester
៣៖ Aston Villa v Liverpool
៤៖ Everton v Leicester
គួរបញ្ជាក់ផងថា សម្រាប់ពានរង្វាន់ EFL Cup របស់អង់គ្លេស ក្រុមដែលឈ្នះច្រើនជាងគេគឺក្រុមហង្សក្រហម Liverpool មានដល់ទៅ ៨លើក ខណៈក្រុមមេឃខៀវ Manchester City បានចំនួន ៦លើក និងក្រុមបិសាចក្រហម Manchester United មាន ៥លើក៕