ស្រីស្អាត និងជាអ្នកកំពូល​ Hacker សិចស៊ី​ទាំង ​៥​ ក្នុង​ពិភពលោក

Hacker គឺ​ជា​អ្នក​មាន​អ្នក​​វាយ​ប្រហារ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​​ដោយ​មាន​ជំនាញ​ច្បាស់​លាស់​។ ​ជា​ការ​ពិត​ណាស់​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​គិត​ហើយ​ថា​Hacker គឺ​​ភាគ​ច្រើន​ជា​មនុស្ស​ប្រុស​។ តែ​តាម​ពិត​មិន​មែន​ទាំង​អស់​នោះ​ទេ​។ ​ខាង​ក្រោម​នេះ​គឺ​ជា​កំពូល​ Hacker ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ​ និង មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​មាន​រូបរាង​ស្រស់​ស្អាត​និង​សិច​ស៊ី​ថែម​ទៀត​ផង។

១. ANNA CHAPMAN

នារី​ ​Hacker ​សិចស៊ី​ដំបូង​គឺ​មាន​ឈ្មោះ​ថា​​ Anna Chapman។ នាង​ជា​ជនជាតិ​រុស្សី​តែ​នាង​រស់​នៅ​ក្នុង​ទី​ក្រុង​ New York ។ ​​Anna Chapman ​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ ជា​ Hacker ​ក្នុង​ឆ្នាំ​២០១២​គឺ​នៅ​ពេល​ដែល​នា​គឺ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទីក្រុង​ New York ពី​បទ​លួច​យកការណ៍​​អោយ​រុស្សី។​
Anna-chapman_2

២. ADEANNA COOKE

​ចំណែក​ Hacker សិចស៊ី​ទី​ពីរ​នោះ​គឺ​មាន​ឈ្មោះ​ថា​​ Adeanna Cooke ​។ នាង​គឺ​ជា​អ្នក​ Hacker គេហទំព័រ​​ល្បី​ល្បាញ​ម្នាក់​ ហើយ​នាង​ធ្លាប់​បាន​ Hack គេហទំព័រ​ជា​ច្រើន​ដែល​បាន​បង្ហោះ​រូប​ភាព​សិច​ស៊ី​របស់​នាង​។
adeanna-cooke_2

៣. YING CRACKER

​​​ Ying Cracker គឺ​ជា​គ្រូ​បង្រៀន​ជនជាតិ​ចិន​ម្នាក់​ដែល​បង្រៀន​នៅ​ក្នុង​ទីក្រុង​សៀងហៃ។​​នាង​ធ្លាប់​បង្រៀន​ពី​មូលដ្ឋាន​នៃ​ការ ​​Hack​ ហើយ​ ​ក៏​មាន​ភាព​ល្បី​ល្បាញ​ និង​ទទួល​បាន​ឈ្មោះ​ថា​ Cracker​ ។ Cracker ​ក៏​ចាប់​ផ្តើម​បង្រៀន​​ពី​របៀប​ Crack Software ​ដោយ​​ស៊ី​ថ្លៃ​ឈ្នួល​រហូត​ខ្ពស់​ ចាប់​ពី​៨០​ទៅ​៨០០​ដុល្លារ​ក្នុង​មួយ​កម្ម​វិធីូៗ។
YING CRACKER

៤. XIAO TIAN

​Hacker សិចស៊ី​ទី​បួន​នោះ​គឺ​មាន​ឈ្មោះថា​​ Xiao Tian ជា​ជនជាតិ​ចិន​។ នាង​គឺ​ជា​មេក្រុម​Hacker ភេទ​ស្រី​ល្បី ល្បាញ​ម្នាក់​​ក្នុង​ប្រទេស​ចិន​។ នាង​គឺ​ជា​នារី​សិចស៊ី​និង​ទាន់​សម័យ​ប៉ុន្តែ​មាន​ជំនាញ​ hack គួរ​ឲ្យ​កោត​សរសើរ។
XIAO TIAN

៥. Kristina Svechinskaya

Kristina ​Svechinskaya គឺជា​និស្សិត​ជនជាតិ​រុស្សី​ម្នាក់​ដែល​សិក្សា​​នៅ​ក្នុង​ New York ។ នាង​មាន​កេរ្តិ៍ឈ្មោះ​​ល្បី​​ល្បាញ​បំផុត​ក្នុង​ពិភព​ Hacker ។ ​នាង​ធ្លាប់​ក្លែង​បន្លំ​​លួច​​ប្រាក់​ពី​ធនាគារ​​រាប់​លាន​ដុល្លារ​ពី​គណនី​ធនាគារ​​ក្នុង​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាមេរិក ​​​និង​លួច​​ប្រើ​ប្រាស់​ស​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​​ទៀត​ផង​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ