ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ League Cup ហើយ ក្រោយពីចាញ់ក្រុម Liverpool ដោយបាល់ប៉េណាល់ទី ៥-៤ ក្រោយស្មើគ្នា៥-៥ម៉ោងលេង។
ក្នុងការប្រកួតនេះ ក្រុម Arsenal សឹងតែមានឱកាសយកឈ្នះបានទៅហើយ ព្រោះពួកគេតែងតែរកគ្រាប់បាល់នាំមុខបានរហូត។ តែគួរឱ្យស្ដាយនៅនាទី ៩០+៤ គ្រាដែលកាំភ្លើងធំនាំមុខ ៥-៤ នោះស្រាប់តែ Origi រកបាន១គ្រាប់ទៀតឱ្យក្រុមហង្សក្រហម ដែលធ្វើឱ្យលទ្ធផលស្មើគ្នា ៥-៥ តែម្ដង។
ស្មើគ្នានេះ តម្រូវឱ្យពួកគេត្រូវទាត់កាត់សេចក្ដីដោយបាល់ប៉េណាល់ទី។ ក្នុងនោះ ក្រុម Liverpool ដែលជាម្ចាស់ផ្ទះស៊ុតចូលទាំង៥គ្រាប់តែម្ដង ខណៈដែល Arsenal វិញ មិនចូល១គ្រាប់ ធ្វើឱ្យលទ្ធផល Liverpool ឈ្នះប៉េណាល់ទី ៥-៤ ។ សរុបការប្រកួតនេះទៅ ក្រុម Liverpool ឈ្នះ ១០-៩ លើក្រុម Arsenal បើគិតទាំងប៉េណាល់ទីកាត់សេចក្ដីនេះ៕