• ថៃ គ្រោងសម្ពោធរូបព្រះពុទ្ធបដិមាធំបំផុត នៅចំកណ្តាលទីក្រុងបាងកក ក្នុងខែវិច្ឆិកាខាងមុខនេះ

    ថៃ៖ កាលពីថ្មីៗនេះប្រទេសថៃ បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាពិសេសចំពោះពុទ្ធសាសនិក ក្រោយពីខ្លួនបានបញ្ចេញគម្រោងធ្វើរូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃ នៅចំចំណុចកណ្តាលទីក្រុងបាងកក។ រូបព្រះពុទ្ធបដិមាធំបំផុតប្រចាំប្រទេសថៃមួយនេះត្រូវបានកសាងដោយ វត្តប៉ាកណាំផាស៊ីចារើន ដោយប្រៀបស្មើនឹងអគារ២០ជាន់ ទទឹងមានទំហំដល់ទៅ៤០ម៉ែត្រ ហើយមានកម្ពស់ខ្ពស់បំផុត ៦៩ម៉ែត្រ ស្ថិតនៅចំចំណុចកណ្តាលក្រុងបាងកក ប្រទេសថៃ។

    មកទល់ពេលនេះរូបព្រះបដិមាមួយនេះបានធ្វើបានចំនួន៩៩% ហើយ ដោយត្រៀមនឹងដាក់សម្ពោធឲ្យប្រជាពលរដ្ឋ និងពុទ្ធសាសនិក ចូលរួមទស្សនា និងចូលរួមធ្វើបុណ្យជាមួយគ្នានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ