• អ្នកស្រាវជ្រាវអូស្រ្តាលី​ម្នាក់ បង្ហាញពីទីកន្លែងនៃ ដើមកំណើតរបស់មនុស្ស

    បច្ចុប្បន្ននេះ​នៅ​ជុំវិញ​ដង​ទន្លេ​ Zambezi ដែលជា​ទន្លេធំទី​បួន​នៅ​ទ្វីបអាហ្វ្រិក​គឺមាន​សភាព​ហួត​ហែង និង​មិន​ល្អ​សម្រាប់​រស់​នៅ​​នោះទេ​ ប៉ុន្តែ​បើ​ត្រឡប់ទៅ​កាន់​២០០ ០០០​ឆ្នាំ​មុន​តំបន់នេះ​មាន​ដី​សើម​ផ្ទៃ​ប៉ុននឹង​ប្រ​ទេសនូវែលសេឡង់​ដែរ​ ដែល​លាតសន្ធឹង​ដល់​ភាគ​ខាង​ជើង​ប្រទេស​បុត​ស្វាណា ប​ន្តទៅ​ភាគខាង​លិច​នៃប្រទេសណាមីប៊ី និង​ភាគខាង​កើត​នៃប្រទេស​ស៊ីមបាវ៉េ។

    ពីមុន​ទីនេះ​ជា​ជម្រក​របស់​សត្វ​កវែង ខ្លា តោ និង​សេះបង្កង់​ជាដើម ហើយ​អ្នក​ស្រាវជ្រាវ​អូស្រ្តាលី​ថា​វា​ក៏ជា​អតីត​ទី​កំណើត​ដំបូង​របស់​មនុស្ស​ជាតិ​ផងដែរ។

    អ្នកស្រាវជ្រាវ​ម្នាក់​និយាយថា៖ «​យើង​បាន​ដឹង​យូរ​មក​ហើយ​ថា​មនុស្ស​បច្ចុប្បន្ន​មាន​ដើម​កំណើត​នៅ​ទ្វី​អាហ្វ្រិក ប៉ុន្តែ​មិន​បាន​ដឹក​ទី​តាំងជាក់​លាក់​នោះទេ ហើយ​យើង​ក៏មិន​បាន​ដឹងដែរ​ថា​មនុស្ស​ដំបូងៗ​នាពេល​នោះ​ធ្វើ​ដំណើរ​ចេញ​ទៅណា​បន្ត​ទៀត​នោះទេ​»។

    បុព្វបុរស​នៃមនុស្ស​ជាតិ​​បាន​រស់​នៅ​ទីនោះ​ប្រ​ហែលជា​៧០ ០០០​ឆ្នាំ ក្រោយ​មក​ក៏បាន​ចាក​ចេញ​ដោយសារតែ​តំបន់​នោះ​លែង​មាន​សត្វ​រស់នៅ​ទៀត មិន​អាច​បរបាញ់​ និង​រក​អាហារ​បានទៀត។ ប្រហែល​នៅនៅ​១៣០ ០០០​ឆ្នាំ​មុន​ពួកគាត់​ក៏បាន​ចាក​ចេញ​តាម​ច្រក​របៀង​ទៅ​កាន់​ភាគខាង​ជើង និង​នៅ​២០ ០០០​ក្រោយ​មក​ទៀត​ក៏​បន្ត​ចាក​ចេញ​ទៅ​ភាគ​និរតី​វិញ​ម្តង​ទៀត​។ ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ថា​នេះជា​ដំណើរ​ចាក​ចេញ​ជា​លើកដំបូង​របស់​បុព្វ​បុរស​របស់​មនុស្ស​ជាតិ​នាពេល​នោះ​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ