• បុរសម្នាក់ សម្រេចកាត់ម្រាមដៃ ព្រោះខ្លាចពិសឆ្លងចូលខ្លួន ដល់ពេលមកដល់ពេទ្យ ទើបដឹងថាស្តាយក្រោយ

    ចិន៖ កាលពីពេលថ្មីៗនេះមានកសិករម្នាក់បានកាត់ម្រាមដៃរបស់គាត់ បន្ទាប់ពីគាត់ត្រូវបានសត្វពស់ពិសចឹក ប៉ុន្តែចុងក្រោយទើបដឹងថាគាត់បានគិតខុសពីស្ថានភាពពស់ចឹកនោះ។ បុរសម្នាក់នោះវ័យ ៦០ឆ្នាំ មានឈ្មោះហៅក្រៅថា Zhang គាត់បានកាត់ម្រាមដៃចង្អុលខាងស្ដាំរបស់គាត់ ភ្លាមៗបន្ទាប់ពីគាត់ត្រូវពស់ចឹក នៅអំឡុងពេលដែលគាត់កំពុងពុះអុសនៅក្នុងភូមិមួយនៅខេត្ត Zhejiang ។ វាមិនច្បាស់ទេថាពស់នោះជាប្រភេទអ្វី ប៉ុន្តែអ្នកស្រុកនៅទីនោះហៅវាថា “five-step snake” ដែលមានន័យថា គ្រប់៥ជំហានពិសនឹងជ្រាបចូលពេញខ្លួនស្លាប់ភ្លាម។

    ទោះយ៉ាងណាវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យមួយក្នុងទីក្រុង Hangzhou បានប្រាប់អ្នកយកព័ត៌មានថា តាមពិតពស់នោះមិនសាហាវដូចអ្នកស្រុកល្បីតគ្នានោះទេ ព្រោះដរាបណាជនរងគ្រោះទៅរកការព្យាបាលឱ្យបានក្នុងអំឡុងពេល ៦ម៉ោង នោះគាត់នឹងមិនមានរឿងភ័យព្រួយនោះទេ។ អ្វីដែលគួរឱ្យស្ដាយនោះគឺថា លោក Zhang បានកាត់ម្រាមដៃដើម្បីកុំឱ្យពិសរាលដាល ប៉ុន្តែនៅពេលគាត់មកដល់ពេទ្យគាត់មិនមានរោគសញ្ញាមានពិសអ្វីចូលខ្លួននោះទេ។ គ្រូពេទ្យក៏បានលាងរបួសឱ្យគាត់ និងចាក់ថ្នាំមួយចំនួន ប៉ុន្តែម្រាមរបស់គាត់គឺមិនអាចតបានវិញនោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ