• ត្រឹមត្រីមាស​ទី ៣ ឆ្នាំ ២០១៩នេះ Google រកលុយបាន ៣៣,៩២ ពាន់លានដុល្លារ ពីការផ្សាយពាណិជ្ជកម្ម

    Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Google បាន​ប្រកាស​អំពី​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៩ ដែល​ចំណូល​ក្នុង​រយៈពេល ៣ ខែ​នេះ​គឺ​មាន​ ៤០,៥ ពាន់​លាន​ដុល្លារ។

    ក្នុង​នោះ​ចំណូល​​​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ Google គឺ​មាន​សរុប​​ ៣៣,៩២ ពាន់​ដុល្លារ កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​ទៅ​ដែល​រក​ចំណូល​បាន ២៨,៩៥ ពាន់​លាន​ដុល្លារ។

    ដោយ​ឡែក​ចំណូល​ផ្នែក​ផ្សេង​ទៀត​របស់ Google ដែល​ក្នុង​នោះ​រួម​មាន​ Hardware ដូច​ជា​​ស្មាតហ្វូន Pixel និង​សេវាកម្ម Cloud មាន​ចំណូល ៦,៤៣ ពាន់​លាន​ដុល្លារ។ ឆ្នាំ​មុន​នៅ​ផ្នែក​នេះ​រក​ចំណូល​បាន ៤,៦៤ ពាន់​លាន​ដុល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ