• ស្រវឹងស្រាបើករថយន្តលឿន បុកចូលផ្ទះប្រជាពលរដ្ឋ សំណាងល្អ មិនស្លាប់

    (ភ្នំពេញ)៖ បុរសម្នាក់ស្រវឹងស្រា បើករថយន្តលឿនបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ នៅខណ្ឌមានជ័យ។

    ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៣យប់ឈានចូល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត TOYOTA TACOMA មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-9834 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោងមុខវិទ្យាល័យជាស៊ីមសាមគ្គី ដោយរថយន្តលឿនពេក ហើយអ្នកបើកបរមានស្ថានភាពស្រវឹងស្រា ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង បណ្ដាលឲ្យរថយន្ត និងរបងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ហើយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្ដាលឲ្យអ្នកបើកបររងរបួសបែកមុខបែកមាត់ និងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ដឹកយកទៅធ្វើការសាកសួរផងដែរ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងយកអ្នកបើកបររួមទាំងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ