(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យធំៗ ក៏ដូចជា ការអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងមមាញឹកក្នុងការតុបតែងលំអដោយភ្លើងចម្រុះពណ៌ នៅរាជធានីភ្នំពេញ ដូចជា ការងារលាបគំនូសចរាចរណ៍ លាបកំបោរ និងការតុបតែងភ្លើងតាម ដើមឈើ និងដងផ្លូវនានានៅក្នុងរាជធានីភ្នំពេញ។ នេះជាការបញ្ជាក់របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ៕
រដ្ឋបាលរាជធានីភ្នំពេញ តុបតែងរាជធានីភ្នំពេញ ដើម្បីទទួលព្រះរាជពិធីបុណ្យអុំទូក
ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]