នាយ​ក្រិន កំពុង​មាន​ទុក្ខ​សោក ចេញ​សារ​ថា ភរិយា​ផិត​លោក​ម្ដង​ហើយ​ម្ដង​ទៀត!

ថ្មី​ៗ​នេះ តារា​កំប្លែង នាយ​ក្រិន ត្រូវ​បាន​គេ​កត់​សម្គាល់​ថា លោក​ហាក់​បាន និង​កំពុង​មាន​ទុក្ខ​សោក ព្រោះ​តែ​លោក​បាន​បង្ហោះ​សារ​លើ​​គណនី Facebook ផ្ទាល់​ខ្លួន​​​រៀប​រាប់​​​ជីវិត​ក្រុម​គ្រួសារ​របស់​ខ្លួន​កំពុង​មាន​បញ្ហា​ជា​បន្ត​បន្ទាប់ ដែល​មើល​ទៅ​គួរ​ឲ្យ​សង្វេគ ខណៈ​ដែល​មាន​កូន​រហូត​ដល់​ទៅ​៣​នាក់​ទៅ​ហើយ។

ការ​បង្ហាញ​អារម្មណ៍​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម​បែប​នេះ ធ្វើ​ឲ្យ​មហាជន​សម្ដែង​ការ​​អាណិត​អាសូរ​​តារា​កំប្លែង​រូប​នេះ​ជា​ខ្លាំង ។គណនី Facebook​​នាយ​ក្រិន​បាន​សរសេរ​យ៉ាង​ខ្លី​​អម​ជា​​មួយ​រូប​កូន​ប្រុស​ទាំង​ពីរ​បែប​នេះ​ថា”ស៊ូ​នៅ​ជា​មួយ​ប៉ា ស្រវ៉ា អោប​បង ម៉ាក់​ផិត​ប៉ា​ម្ដង​ហើយ​ម្ដង​ទៀត កូន​ជូនពរ​ម៉ាក់​សុខ​ផ្លូវ​កាយ”។ នេះ​គឺ​ជា​សារ​ចុង​ក្រោយ ដែល​នាយ​បាន​បង្ហោះ​នៅ​យប់​មិញ​នេះ ក្នុង​នោះ​គ្រាន់​តែ​នាយ​បញ្ចេញ​សារ​បែប​នេះ​ភ្លាម បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ នាយ សម្ដែង​ការ​​អាណិតអាសូរ​នាយ​ជា​ខ្លាំង ហើយ​​ម្នាក់ៗ​បាន​ជូន​ពរ​ឲ្យ​តារា​​កំប្លែង​មាន​ល្អិត​រូប​នេះ ខំ​ប្រឹង​ឡើង ដើម្បី​អនាគត​កូន។

វិល​ទៅ​មុន​នេះ​បន្តិច​ តារា​កំប្លែង​មាឌ​ល្អិត ក៏​បាន​បញ្ចេញ​សារ​ដែរ​ថា “ខ្ញុំ​យំ​ព្រោះ​ខឹង​ ម្ដាយ​ខ្លួន​ជា​មនុស្ស អារម្មណ៍​ជា​សត្វ” ដែល​សារ​នេះ មាន​ភ្ជាប់​ជាមួយ​កូន​ប្រុស​របស់​លោក​ម្នាក់​កំពុង​យំ​អោន​មុខ​លើ​តុ​ផង។ តម្រុយ​ទាំង​នេះ បាន​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា តារា​កំប្លែង​មក​ពី​ខេត្ត​បាត់ដំបង អាច​នឹង​កំពុង​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ។

យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា សារ​ម្ដង​ជា​ពីរ​ដង​លើ​ហ្វេសប៊ុក​របស់​លោក​នេះ នាយ​ក្រិន ជា​អ្នក​បង្ហោះ​ខ្លួន​ឯង ឬ​ក៏​ត្រូវ​ជន​ទី​២ ទី​៣​ណា​លួច​យក​ទៅ​កាន់​កាប់ ហើយ​បង្ហោះ​ផ្ដេសផ្ដាស ឬ​យ៉ាង​ណា​ឡើយ។ ជុំ​វិញ​ករណី​ខាង​លើ Sabay មិន​ទាន់​អាច​ទំនាក់ទំនង​នាយ ក្រិន ដើម្បី​​ធ្វើ​ការ​បកស្រាយ​លំអិត​បាន​នៅ​ឡើយ​ទេ​ព្រឹក​នេះ ដោយ​ទូរសព្ទ​ដែល​នាយ​ប្រើ​រាល់​ដង ត្រូវ​បាន​បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​បង​ប្រុស​​ជា អ្នក​ទទួល​ជំនួស។

បុរស​ជា​បង​ប្រុស​នោះ​សូម​មិន​បកស្រាយ​ឡើយ ដោយ​ទុក​ឲ្យ​សាមី​ខ្លួន​ជា​អ្នក​បកស្រាយ​ចុះ ព្រោះ​ជា​រឿង​ផ្ទៃ​ក្នុង​​ក្រុម​គ្រួសារ​។ “ហ៊ឺ…រឿង​ហ្នឹង​ពិបាក​ដែរ​បង ​ខ្ញុំ​ដូច​អត់​ហ៊ាន​និយាយ​ទេ​បង​រឿង​ប្ដី​ប្រពន្ធ​គេ ទុក​ឲ្យ​គាត់​អ្នក​និយាយ​ចុះ ” បុរស​ម្នាក់​ដែល​អះអាង​ថា​ជា​បង​នាយ​ក្រិន ថ្លែង។

នាយ​ក្រិន ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រពន្ធ​២ និង​​កូន​រហូត​ដល់​ទៅ​៤​នាក់​ទៅ​ហើយ ប្រុស​២​ស្រី២ ក្នុង​នោះ​កូន​ប្រពន្ធ​ដើម ១​នាក់​​ប្រុស បច្ចុប្បន្ន​កំពុង​រស់​នៅ​ជា​មួយ​អតីត​ប្រពន្ធ​ដើម​នៅ​ឯ​នៅ​ឯ​ខេត្ត​ព្រះសីហនុ។ ក្រោយ​មក​នាយ​ក្រិន បាន​រៀបការ​ជា​មួយ​ភរិយា​ទី២ អំឡុង​ឆ្នាំ ២០១៣ ដែល​គេ​មក​ដល់​ពេល​នេះ មាន​រយៈ​ពេល​​ជាង៦ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ចែក​ផ្លូវ​ពី​ភរិយា​ដើម ដោយ​ទទួល​បាន​កូន​៣នាក់ ជា​ចំណង​ដៃ។

កូន​ទី១ ជាមួយ​ភរិយា​ក្រោយ គឺ​ជា​កូន​ប្រុស មាន​​វ័យ​ជិត៥ឆ្នាំ កូន​ទី២ ស្រី មាន​​វ័យ​ជាង​២ឆ្នាំ និង​កូន​ទី៣ គឺ​ជា​កូន​ស្រី មាន​ខ្ទង់​១ឆ្នាំ​ហើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ