ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោងប្រមាណ៥:៥០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅដល់វត្តសន្សំកុសល ដើម្បីចូលរួមពិធីបុណ្យសព សម្តេចព្រះធម្មលិខិត លាស់ ឡាយ ព្រះចៅអធិការវត្តសន្សំកុសល។
សម្តេចព្រះធម្មលិខិត លាស់ ឡាយ សម្តេចព្រះសង្ឃនាយករងទីមួយ បានព្រះអនិច្ចធម្ម (សុគត) នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោងជិត៤ រសៀលថ្ងៃនេះ ដោយព្រះជរាពាធក្នុងព្រះជន្ម ១០៦ព្រះវស្សា៕