• ​ក្រុមហ៊ុន Tencent និង PUBG ប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ Anti-cheat System ជំនាន់​ថ្មី អាចចាប់ស៊ីពួក Hack ច្រើនជាងមុន!

    ថ្មីៗ​នេះ​ក្រុមហ៊ុន Tencent និង PUBG Corp. ​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ Anti-cheat System ជំនាន់​ថ្មី ដែល​អាច​ចាប់​អ្នក​លេង Hack ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន។

    ប្រព័ន្ធ​ថ្មី​នេះ​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​រាល់​សកម្មភាព​របស់​អ្នក​លេង ជា​ពិសេស​គឺ​អ្នក​លេង​ណា​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ឬ​ត្រូវ​បាន​គេ Report។ ក្រុមហ៊ុន​បាន​ដាក់​ក្រុម​ការងារ​ផ្នែក​សន្តិសុខ​ជា​ច្រើន​ចាត់ចែង​លើ​រឿងរ៉ាវ​នេះ ​ហើយ​បែងចែក​យ៉ាង​ដាច់​ស្រឡះ​រវាង​អ្នក​លេង​ដែល​ប្រើប្រាស់ Hack និង​អ្នក​លេង​ដែល​ជួប​បញ្ហា​មិន​ប្រក្រតី​ដោយ​សារ​ហ្គេម​ឬ Lag ជា​ដើម។

    អ្នកចាត់ការ​ទូទៅ​នៃ​ផ្នែក Global Publishing Department របស់ Tencent Games ​លោក Vincent Wang ​មាន​ប្រសាសន៍​ថា៖ “យើង​ចង់​ឲ្យ​អ្នក​លេង​ទាំង​អស់​បាន​ដឹង​ថា​យើង​មាន​ឆន្ទៈ ១០០ ភាគរយ​ក្នុង​ការ​ផ្តល់​ជូន​ការ​លេង​បែប​យុត្តិធម៌​សម្រាប់​អ្នក​រាល់​គ្នា”។

    លោក Wang បន្ត៖ “យើង​ខិតខំ​ខ្លាំង​លើ​ការ​អភិវឌ្ឍ​ហ្គេម​ជា​រៀងរាល់​ថ្ងៃ តែ​ពួក​ Cheater បាន​បន្ទាប​តម្លៃ​នៃ​ការ​ខិតខំ​របស់​យើង បែប​នេះ​យើង​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ដក Cheater ឲ្យ​ចេញ​ឆ្ងាយ​ពី​ហ្គេម​តាម​ដែល​ធ្វើ​ទៅ​រួច”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ