ទីបំផុត ពេជ្រ សោភា បញ្ចេញ​​រូបថត Pre Wedding ជាមួយ ឈឹម សក្កដា

(ភ្នំពេញ)៖ នៅទីបំផុត តារាចម្រៀងស្រីចាស់វស្សា និងល្បីឈ្មោះក្នុងទ្រនំហង្សមាស អ្នកមេម៉ាយចាយរាង ពេជ្រ សោភា បានទម្លាយនូវរូបថត Pre Wedding របស់ខ្លួនជាមួយនឹងគូស្នេហ៍ ដែលជាតារាសម្ដែងប្រុសល្បីឈ្មោះ គឺលោក ឈឹម សក្កដា ខណៈដែលការបញ្ចេញនូវរូបថត Pre Wedding នេះ ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង នៅលើគណនីហ្វេសប៊ុក របស់លោក ហេង ឡុង បានបង្ហោះនូវរូបថត របស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ដែលអ្នកទាំងពីរ ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណី យ៉ាងសមសួន ដែលត្រូវបានគេដឹងថា ជារូបថត Pre Wedding របស់គូស្នេហ៍តារាមួយគូនេះ ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យពេចន៍ថា «Pre Wedding អបអរសាទរប្អូនទាំងពីរ»។

ជាមួយគ្នានោះ នៅលើគណនីហ្វេសប៊ុក របស់លោក ឆឹម សក្កដា និងអ្នកនាង ពេជ្រ សោភា ក៏បានបង្ហោះនូវរូបថត Pre Wedding ភ្ជាប់ដោយសារថា «ថ្ងៃដែលរង់ចាំ ក៏បានមកដល់»។

ដោយឡែក តាមរយៈរូបថត Pre Wedding និងសារខ្លីៗ ខាងលើនេះ ក៏បានក្លាយជាទីចាប់អារម្មណ៍ និងមានការអបអរសាទរ ពីទស្សនិកជន និងអ្នកគាំទ្រយ៉ាងច្រើន ​ព្រមទាំងមានពាក្យពេចន៍ ជាច្រើន បានចោទសួរឡើងថា តើនាងនឹងមានគម្រោងរៀបការនៅពេលណាដែរ?

គួររំឭកថា ពេជ្រ សោភា ក្រោយពីរៀបការជាមួយអាណិកជនខ្មែរនៅអាមេរិក កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ គឺមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានលែងលះគ្នា។ យ៉ាងណាមិញ ក្រោយបែកបាក់ពីអតីតស្វាមី តារាចម្រៀង ពេជ្រ សោភា បានចាប់ផ្ដើមមានចំណងស្នេហាថ្មី ជាមួយនឹងតារាសម្តែង និងម៉ូដែលលោក ឆឹម សក្កដា រហូតមកទល់ពេលនេះ អ្នកទាំងពីរក៏បង្ហើបពីដំណឹងល្អ ឲ្យទស្សនិកជនបានដឹង៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ