• ស្តេច​ប្រដាល់​ថៃ​ ប៊ូ​ ខាវ​ បកស្រាយអំពីរឿង​ថា ខ្លួនមានឈាមជ័រជាខ្មែរ តែ…

    ដូច​ដែរ​ប្រិយមិត្ត​បានទទួល​ជ្រាប​រួច​មកហេីយ​ ដែលកាលពី​ម្សិលមិញ​នេះ​ ស្ថានីយទូរទស្សន៍​ Town Full HD TV​ បានបង្កើត​ព្រឹត្តិការណ៍ដ៏​កក្រើក​នៃការប្រកួតប្រដាល់កំរិតពិភពលោក ម៉ាសហ្វៃ គុណខ្មែរ​ (MAS Fight Kun Khmer)​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ប្រកួតពី​សំណាក់​កីឡាករ​ប្រដាល់​ ខ្មែរ​ និង​បរទេស​ជា​ច្រើន​រូប​។

    សូម​ជម្រាប​ដែរថា​ ចំពោះ​ព្រឹត្តិការណ៍​ប្រកួតនៅក្នុងកម្មវិធីប្រដាល់សេរីពិភពលោក​ ​Mas Fight Cambodia​ គឺមានចំនួន១០គូ ដែលក្នុងនោះមានគូខ្មែរប្រកួតជាមួយខ្មែរ ៣គូ និងគូខ្មែរប្រកួតជាមួយបរទេស និងបរទេសជាមួយបរទេសមានចំនួន ៧គូ។​ ចំពោះ​ការ​ប្រកួតនេះ​ មានតែ​ ១ទឹកទេ​ និងមាន​រយៈពេល​៩នាទី​ ចំណែក​ឯ​អាជ្ញាកណ្ដាល​វិញគឺមានតែ​១រូបទេ​ ដោយមិនមានគណ:កម្មការដាក់ពិន្ទុ ប្រសិនបើការប្រកួតផ្តួលដៃគូឲ្យសុំចុះចាញ់ ឬសន្លប់ មិនបានទេ មានន័យថាលទ្ធផលស្មើគ្នា។

    ទន្ទឹម​នឹង​នេះ​ដែរ​ ចំពោះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ ក៏មាន​វត្តមាន​ស្តេច​ប្រដាល់​ថៃ​ ប៊ូ​ ខាវ​ ចូលរួម​ប្រកួត​ផងដែរ​ ដែលជា​ការ​ប៉ះ​គ្នា​ជាមួយ​ កីឡាករមកពីប្រទេស​ហូឡង់​ Chris Ngimb​i ចំណែក​ឯ​លទ្ធផល​នោះ​ ស្តេច​ប្រដាល់​ថៃ​ ប៊ូ​ ខាវ​ បាន​យកឈ្នះ​ដៃគូរបស់ខ្លួន​ Chris Ngimb​i​ ដោយ​បាន​វាយ​សន្លប់​នៅនាទី​ទី៤និង​១១​វិនាទី។

    ដោយ​ឡែក​ បេីយោងតាម​ប្រភព​ព័ត៌មាន​ពី​អង្គ​ភាព​ យុវជន​ជំនាន់​ថ្មី​ បាន​ឲ្យ​ដឹង​ថា​៖​ «ប៊ូ​ ខាវ បានបញ្ជាក់អោយដឹងថា ការពិតទៅ រូបគេមិនសូវច្បាស់ថាខ្លួនគេមានឈាមជ័រជាខ្មែររឺអត់ទេ តែរូបគេបានកើតនៅលើទឹកដីខេត្តសុរិន្ទ ដែលជាអតីតខេត្តខ្មែរ ដែលបារាំងកាត់អោយទៅថៃ​។ ខ្ញុំកើតនៅក្នុងខេត្តសុរិន្ទ តែសាវត្តាយ៉ាងណានោះខ្ញុំមិនសូវច្បាស់ទេ។ ខ្ញុំកើតនៅលើកទឹកដីអតីតរបស់ខ្មែរមែន តែពេលដែលខ្ញុំដឹងក្តីមក​ វាក្លាយទៅជាប្រទេសថៃហើយ ដូចនេះខ្ញុំមិនច្បាស់នោះទេ​ នេះជាការបញ្ជាក់របស់ស្តេចប្រដាល់ប្រទេសថៃ»​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ