• Granada ឡើង​ឈរ​កំពូល​តារាង La Liga វិញ ដោយ​ឈ្នះ Real Betis ក្នុង​សប្តាហ៍​ទី១០

    (ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Granada បានឡើងទៅឈរនៅលេខរៀងទី១ ក្នុងតារាង La Liga គិតត្រឹមសប្តាហ៍ទី១០ ជើងទី១ បន្ទាប់ពីយកបាន ៣ពិន្ទុពីក្រុម Real Betis តាមរយៈលេងឈ្នះត្រឹម ១-០ នាយប់មិញនេះ។

    តាមរយៈ ៣ពិន្ទុក្នុងផ្ទះ បានធ្វើឲ្យសមាជិកថ្មី La Liga រដូវកាលឆ្នាំ២០១៩-២០២០ រកបាន ២០ពិន្ទុ រុញច្រានក្រុមការពារតំណែងជើងឯក FC Barcelona ដែលមាន ១៩ពិន្ទុធ្លាក់មកឈរនៅលេខរៀងទី២ បណ្តោះអាសន្នវិញ ដោយនៅសល់ ១ប្រកួតក្នុងដៃ ដែលត្រូវប៉ះ Real Madrid ក្នុងជំនួប El Clasico។

    កីឡាករ Vadillo ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីទី៦១ ដើម្បីរុញច្រាន ក្លឹបចាស់របស់គេ Real Betis ធ្លាក់ចូលតំបន់កាត់ចោល ដោយទើបរកបាន ៩ពិន្ទុប៉ុណ្ណោះក្នុង ១០សប្តាហ៍មកនេះ តែ Barcelona នឹងឡើងទៅឈរនៅលេខរៀងទី១ ប្រសិនបើអាចយកឈ្នះ Real Valladolid នៅរាត្រីនេះ។

    គួរបញ្ជាក់ផងដែរថា ក្រុមដែលទើបឡើងមកលេងនៅលីគកំពូលអេស្ប៉ាញ La Liga ទើបបាន ២លើកទាំងឆ្នាំនេះ ពុំទាន់ឈ្នះពានធំណាមួយនៅឡើយទេក្នុងរយៈពេល ៨៦ឆ្នាំមកនេះ គិតចាប់ពីចាញ់ Barcelona នៅវគ្កផ្តាច់ព្រ័ត្រ Spanish Cup ក្នុងឆ្នាំ១៩៥៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ