ប្រវត្តិសាស្រ្ត៖ Sir Isaac Newton បិតា​គណិតវិទ្យា, រូបវិទ្យា, តារាវិទ្យា និងវិទ្យាសាស្ត្រ

Newton មិន​ពេញ​ចិត្ត​ឪពុក​ចុង​គេ​​ទេ​ ហើយ​គេ​តែង​តែ​បង្ក​ជម្លោះ​ជា​មួយ​ម្ដាយ​អំពី​​រឿង​រៀបការ​ជា​មួយ​ប្ដី​ថ្មី​នេះ​។ ចាប់ ​ពី​អាយុ​១២​ដល់​​១៧​ឆ្នាំ​ Newton បាន​ចូល​​រៀន​​​​នៅ​សាលា The King’s School ដែល​ជា​សាលា​​បង្រៀន​មុខ​វិទ្យា​វេយ្យាករណ៍អង់គ្លេស។ នៅ​ខែ​តុលា​ឆ្នាំ​១៦៥៩​ ម្ដាយ​Newton​​​បាន​លែង​លះ​ប្ដី​​ទី​ពីរ​ ហើយ​គាត់​បាន​បង្ខំ​ឲ្យ​​​ Newton ឈប់​រៀន​ ​ ហើយ​ឲ្យ​ទៅ​​ធ្វើ​​ស្រែ​ចម្ការ​ ខណៈ​ដែល​Newton មិន​ចូល​ចិត្ត​​ការ​ងារ​​​ស្រែ​​ចម្ការ​ទេ​​។

ជា​សំណាង​ល្អ​ សាស្ត្រាចារ្យ​ Henry Stokes ដែល​ធ្លាប់​បង្រៀន​​នៅ​សាលា​​​ដែល​Newton រៀន​ពី​មុន​នោះ​ ​បានជួយ​ពន្យល់​ណែនាំ​​​ម្ដាយ​របស់គេ​​ឲ្យ​បញ្ជូន​ Newton ទៅ​រៀន​បន្ត​​។ ម្ដាយ Newton ​ក៏​យល់ព្រម​ឲ្យ​កូន​ប្រុស​របស់​គាត់​បន្ត​ការ​សិក្សា​រហូត​ដល់​ចប់​។ អ្វី​ដែល​​ជា​មូលហេតុ​​ចម្បង​​ជំរុញ​ឲ្យ​កុមាររូប​នេះ​រៀន​​ពូកែ​រហូត​ទទួល​ បាន​ចំណាត់​ថ្នាក់​​ល្អ​នោះ​ គឺ​​ដោយ​សារ​​តែគេ​ចង់​ក្លាយ​ជា​សិស្ស​ល្បី​ មាន​កេរិ៍្តឈ្មោះ​ម្នាក់​នៅ​ក្នុង​សាលា​ ​​ដើម្បី​កុំ​ឲ្យ​ក្រុម​ក្មេង​ពាល​ក្នុង​សាលា​ធ្វើ​បាប​​​​​គេ​​ទៀត​។

ចាប់ពី​ឆ្នាំ​ ១៦៦១ ​មក​ Newton ចាប់​ផ្ដើម​​ប្រឡូក​ការ​ងារ​ក្នុង​តំណែង​តូច​មួយ​នៅ​សាលា​ Cambridge។ តាំង​ពី​​​​​​​​​​​ពេល​នោះ​មក ​គាត់​ចាប់​ផ្ដើម​អាន​និង​​ស្វែង​យល់​ពី​ទស្សនវិជ្ជា​ទំនើប​ៗ​ដូច​ជា​​ ទស្សនវិជ្ជា​របស់​លោក​ Descartes, Copernicus, Galileo និង​ Kepler ជា​ដើម​​។ ​បន្ទាប់​ពី​នោះ​មក គេ​​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​គន្លឹះ​ និង​ទ្រឹស្ដី​សំខាន់​ៗ​​​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​ក្រុម​​អ្នក​វិទ្យាសាស្ត្រ​ជំនាន់​ក្រោយៗ​​ យក​មក​ប្រើ​ប្រាស់​រហូត​ដល់​សព្វ​ថ្ងៃ​។

ការ​បង្កើត​ទ្រឹស្ដី​គណិតវិទ្យា

ចាប់​ពី​ឆ្នាំ​១៦៦៧​មក Newton បាន​បង្កើត​ និង​ស្រាវ​ជ្រាវ​ទ្រឹស្ដី​សំខាន់​ៗ​ជា​ច្រើន​ នៅ​ក្នុង​គណិតវិទ្យា​។ ទ្រឹស្ដី​ដែល​គាត់​បាន​​រក​ឃើញ​​ ភាគ​ច្រើន​ជា​​ទ្រឹស្ដី​ដែល​ទាក់​ទង​នឹង​របៀប​គណនា​ចំនួន​​ ជាក់​ស្ដែង​ដូច​ជា​​​​ទ្រឹស្ដី​ទ្វេធា​ និង​ទ្រឹស្ដី​ពហុធា​​ជា​ដើម​។

ពី​ឆ្នាំ​ ១៦៧០ ​ដល់​ឆ្ នាំ​១៦៧២​ Newton ចាប់​ផ្ដើម​បង្រៀន​​មុខ​វិជ្ជា​អុបទិក​។ ទន្ទឹម​គ្នា​នឹង​ការ​បង្រៀន​មុខ​វិជ្ជា​អុបទិក​នេះ​ Newton បាន​បន្ត​ស្រាវជ្រាវ​​ទ្រឹស្ដី​ពណ៌ (Theory of Colour) ថែម​ទៀត​ផង​។ ​ទ្រឹស្ដី អុបទិក​នេះ​ បាន​ក្លាយ​ជា​​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ ​ជំរុញ​ឲ្យ​គាត់​រក​ឃើញ​ទ្រឹស្ដី​​ពន្លឺ ។

Mechanic និង​ច្បាប់​ទំនាញ​ដី

នៅ​ឆ្នាំ​​១៦៧៩​ គាត់​បាន​ចាប់​ផ្ដើម​សិក្សា​លើ​ Mechanics ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ទំនាញ​ដី​ និង​ឥទ្ធិពល​​លើ​គន្លង​របស់​ភព​នីមួយ​ៗ​ ដោយ​​ផ្អែក​តាម​ច្បាប់​ Kepler។ ក្រោយ​មក​ទៀត​ ចាប់​ពី​ឆ្នាំ​១៦៨០​​-១៦៨១​ គាត់​បាន​​ងាក​​មក​​ចាប់​អារម្មណ៍​សិក្សា​តារា​វិញ​ម្ដង​ ដោយ​សារ​​នៅ​អំឡុង​ពេល​នោះ​ មាន​បាតុភូត​​ផ្កាយ​ដុះ​កន្ទុយ​ធ្លាក់​នៅ​ប្រទេស​អង់គ្លេស​។ ក្នុង​ អំឡុង​ពេល​នោះ​ ទ្រឹស្ដី​សំខាន់​បំផុត​ដែល​គាត់​​បាន​បង្កើត​​គឺ​ ច្បាប់​ជា​សកល​ស្ដី​ពី​ចលនា​ ដែល​ក្រោយ​មក​ទ្រឹស្ដី​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​​ក្រុម​អ្នក​ស្រាវជ្រាវ​​​យក​ទៅ​ប្រើ​ប្រាស់នៅ​សម័យ​បដិវត្តន៍​។

ការ​កាន់​តំណែង​​ក្នុង​ស្ថាប័ន​​រដ្ឋ​និង​ឯកជន

Newton បាន​កាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​ និង​មន្ទីរ​ជា​ច្រើន​​​កន្លែង​។ ​Newton មិន​ត្រឹម​តែ​មាន​នាទី​​​ជា​ប្រធាន​ស្ថាប័ន​ និង​មន្ទីរ​ផ្សេង​ៗ​នោះ​ទេ​​ ​​ថែម​ទាំង​ជា​សមាជិក​សភា​នៅ​​ចក្រភព​អង់គ្លេស​ចាប់​ពី​ឆ្នាំ​១៦៨៩​ដល់​១៦៩០ ​ ហើយ​មួយ​អាណត្តិ​ទៀត​​នៅ​ឆ្នាំ​១៧០១។​ ក្នុង​តំណែង​ជា​សមាជិក​សភា​​នេះ Newton​ដូច​ជា​​មិន​សូវ​មាន​សកម្មភាព​ធំ​ដុំ​ប៉ុន្មាន​នោះ​ទេ​។

មក ​ដល់​ឆ្នាំ​១៦៩៦​ Newton បាន​កាន់​តំណែង​ថ្មី​មួយ​ទៀត​គឺ​​ជា​អ្នក​ឃ្លាំ​មើល​ដំណើរការណ៍​ប្រព្រឹត្តិ ​ទៅ​នៃ​ការ​ប្រើ​ប្រាស់​កាក់​នៅ​ប្រទេស​អង់គ្លេស​​។ រហូត​ដល់​ឆ្នាំ​១៦៩៩​ Newton បាន​ក្លាយ​ជា​ប្រធាន​​​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​កាក់​។ ក្រោយ​ពី​បាន​កាន់តំណែង​នេះ​​ Newton បាន​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​លើ​​រូបិយវត្ថុ​របស់​អង់គ្លេស។ ក្រោយ​ ​មក​​ទៀត​ នៅ​ឆ្នាំ​១៧០៣​ គាត់​បាន​ក្លាយ​ជា​ប្រធាន​កិច្ចការ​សង្គម​​​ ដែល​តែង​តាំង​ឡើង​ដោយ​​ព្រះមហាក្សត្រ។ ក្រៅ​ពី​តំណែង​ទាំង​នេះ​ គាត់​ក៏​មាន​តួនាទី​មួយ​ទៀត​គឺ​ជា​​ប្រធាន​រាជបណ្ឌិត​សភា​វិទ្យាសាស្ត្រ​​។

មរណភាព

ដោយ​សារ​តែ​វ័យ​​កាន់​តែច្រើន​​ Newton ​បាន​ត្រឡប់​មក​រស់​នៅ Cranbury Park។ លោក​​ទទួល​មរណភាព​​នៅ​ទីក្រុង​នេះ​​ **នៅ​​ថ្ងៃ​ទី៣១​ ខែ​មីនា ​ឆ្នាំ​១៧២៧​**។ សព ​​Newton ​ត្រូវ​បាន​គេ​យក​ទៅបញ្ចុះ​​នៅ​ឯ​ Westminster Abbey។

ក្រោយ​ពី​គាត់​អនិច្ចកម្ម​​បាន​​​ប៉ុន្មាន​ឆ្នាំ​​ មាន​ក្រុម​អ្នក​ស្រាវជ្រាវ​គាស់​ផ្នូរ ហើយ​គេ​រក​ឃើញ​​ ​​មាន​ជាតិ​បារត ជា​ច្រើន​។ ក្រុម​អ្នកស្រាវជ្រាវ​ទាំង​នោះ​​បាន​គូស​បញ្ជាក់​​ពី​មូលហេតុ​នេះ​ថា​​​ ដោយ​សារ​តែ​គាគេ​​ចំណាយ​ពេល​ច្រើន​ពេកក្នុង​ការ​​ស្រាវជ្រាវ​​ពី​គីមី ។

កេរ្តិ៍ឈ្មោះ​​

បើ​ទោះ​បី​ជា Newton ​​បាត់​បង់​រូបកាយ​​យ៉ាង​ណា​ក្ដី​​ ក៏​កេរ្តិ៍ឈ្មោះ​ និង​ស្នាដៃ​​​ ត្រូវ​បាន​មនុស្ស​ជា​​ច្រើន​ ទទួល​ស្គាល់​​​​​​ពី​តម្លៃ​​ឥត​កាត់​ថ្លៃ​បាន​របស់​លោក ព្រោះ​ថា​ប្រសិន​បើ​គ្មាន​ការ​រក​ឃើញ​ណា​មួយ​របស់​អ្នក​វិទ្យសាស្ត្រ​រូប​នេះ​ ​លើ​ផ្នែក​​​​រូប​ គីមី​ ​គណិត​ និង​​​​​ជា​​មូល​ដ្ឋាន​មួយ​ចំនួន​ទៀត​​យ៉ាង​សំខាន់​​​នោះ​ទេ នោះ​ពិភព​លោក​ក៏​គ្មាន​​ការ​អភិវឌ្ឍ​វិស័យ​វិទ្យាសាស្ត្រ​​ឲ្យ​រី​ក​ចម្រើន​ រហូត​ដល់​បច្ចុប្បន្ន​​​​​នេះ​ដែរ។

កាល​ពី​ឆ្នាំ២០០៥​ មាន​ការ​ស្ទង់មតិ​មួយ​បាន​ធ្វើ​ឡើង​នៅ​ចក្រភព​អង់គ្លេស​ ដោយ​វាយ​តម្លៃ​ទៅ​លើ​អ្នក​វិទ្យាសាស្ត្រ​​​​កាល​ពី​សម័យ​អតីត​កាល​​មាន​ ឥទ្ធិពល​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​បំផុត​។ ជា​លទ្ធផល​អ្នក​វិទ្យាសាស្ត្រ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ និង​ឲ្យ​តម្លៃ​បំផុត​ ​បាន​ទៅ​លើ​ Isaac Newton​ តែ​ម្នាក់​គត់​​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ