• សម្តេច ទុកពេល ៥ឆ្នាំទៀត ក្នុងការតភ្ជាប់បណ្តាញអគ្គិសនីឲ្យបានគ្រប់ៗភូមិទូទាំងប្រទេស

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ពេលឲ្យ៥ឆ្នាំទៀត ក្នុងការតភ្ជាប់បណ្តាញអគ្គិសនី ដែលមានថ្លៃសមរម្យ និងតម្លៃដូចគ្នា ឲ្យបានគ្រប់ភូមិទាំងអស់ នៅទូទាំងប្រទេស។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព។

    នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានសម្រេចហើយ គឺផែនការជំរុញឲ្យគ្រប់ភូមិ មានបណ្តាញអគ្គិសនីប្រើប្រាស់។ ដោយការកែទម្រង់យ៉ាងស៉ីជម្រៅ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ភូមិចំនួន៩២ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស ចំនួន១៤.១៦៨ភូមិ ក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលអគ្គិសនី ដែលមានថ្លៃសមរម្យ ពីបណ្តាញជាតិរួចហើយ ដើម្បីជំរុញឲ្យគ្រប់ភូមិទាំងអស់ នៅក្នុងប្រទេសមានថ្លៃអគ្គិសនីដូចគ្នា»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ