• ចិន ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍ FIFA Club World Cup 2021

    (សៀងហៃ)៖ ចិន ត្រូវបានបោះឆ្នោតឲ្យធ្វើជាអ្នករៀបចំព្រឹត្តិការណ៍ក្លឹបបាល់ទាត់ពិភពលោក FIFA Club World Cup នៅឆ្នាំ២០២១ ខាងមុខដែលមានរហូតដល់ទៅ ២៤ប្រទេសចូលរួមផងដែរ។

    ប្រធាន FIFA លោក Gianni Infanito បានថ្លែងក្នុងអង្គមហាសន្និបាតមួយដែលត្រូវបានធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិនម្សិលមិញនេះបានឲ្យដឹងថា «ចិន ទទួលបានការទុកចិត្តពីសំណាក់សមាជិក FIFA ក្នុងការផ្តល់ទីតាំងរៀបចំ Club World Cup នៅឆ្នាំ២០២១ ដែលជាលើកទី១ផងដែរក្រុមច្រើនចូលរួម ពោលគឺពី ៧ក្រុមទៅ ២៤ក្រុមរាប់ទាំងក្លឹបប្រទេសម្ចាស់ផ្ទះផងដែរ»។

    កន្លងមក ប្រធានក្លឹបធំៗនៅអឺរ៉ុបមួយចំនួនក៏បានធ្វើពហិការក្នុងការមិនចូលរួមកម្មវិធីនេះដែរ ក្រោមហេតុផងថា ចង់ទុកពេលឲ្យកីឡាករសម្រាកបានច្រើន បន្ទាប់ពីបញ្ចប់លីគប្រចាំប្រទេសនីមួយៗ និងអាចជាន់កម្មវិធីផ្សេង ក៏ព្រោះតែ FIFA Club World Cup 2021 នឹងរៀបចំឡើងនៅអំឡុងខែមិថុនា ដល់ខែកក្កដា។

    គួរបញ្ជាក់ផងដែរថា FIFA Club World Cup ជាការជួបគ្នារវាងក្លឹបជើងឯកមកពី ៦តំបន់ផ្សេងៗគ្នា បូករួមទាំងក្រុមម្ចាស់ផ្ទះដែលមានសិទ្ធិប្រកួតដោយស្វ័យប្រវត្តិ គ្រាដែល Real Madrid ជាជើងឯកឆ្នាំ២០១៨។ Liverpool ឡើងមកជំនួសក្រុមអេស្ប៉ាញវិញ ដោយសារឈ្នះជើងឯក UEFA Champions League រដូវកាលមុន ដែលត្រូវតតាំងជាមួយ ៧ក្រុមផ្សេងទៀតដែលនឹងធ្វើឡើងនៅប្រទេសកាតាចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ តទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ