• Conor McGregor នឹង​ឡើង​សង្វៀន UFC វិញ នៅ​ឆ្នាំ​ក្រោយ បន្ទាប់ពី​​ប្រកាស​ចូល​និវត្តន៍​បាន ៧ខែ

    (ម៉ូស្គូ)៖ កីឡាករ Conor McGregor បានប្រកាសពីការឡើងសង្វៀនប្រដាល់ដាក់ទ្រុង UFC ជាថ្មីនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ក្រោយ​ពេលប្រកាសចូលនិវត្តន៍ទើបតែបាន ៧ខែប៉ុណ្ណោះ។

    កីឡាករសញ្ជាតិអៀរឡង់ ដែលមានវ័យ៣១ឆ្នាំខាងលើនេះ ខកខានឡើងសង្វៀនគិតចាប់តាំងពីខែតុលា ឆ្នាំ២០១៨ មក ពោលគឺនៅក្រោយពេលប្រកួតចាញ់កីឡាកររុស្ស៊ី Khabib Nurmagomedov នៅឯសង្វៀន UFC 229 ជាមួយនឹងការប៉ះទង្គិចគ្នានៅក្រៅសង្វៀនផងដែរ។

    McGregor បានថ្លែងក្នុងសនិ្នសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា «រូបរាងកាយរបស់ខ្ញុំនៅតែអាចប្រកួតបាន ដូច្នេះ ខ្ញុំនឹងបន្តធ្វើអ្វីដែលខ្លួននៅចង់ និងសម្រេចយកកាលបរិច្ឆេទថ្ងៃទី១៨ ខែតុលា ឆ្នាំក្រោយ ជាឱកាសចាកចេញពីការចូលនិវត្តន៍។ ខ្ញុំត្រូវបានរយៈពេល ៦៦ថ្ងៃ ដើម្បីធ្វើឲ្យអ្វីៗត្រឡប់មកដូចដើមវិញដូចជា ក្រោកពីដំណេកពីព្រលឹម និងហាត់ប្រាណ»។

    បន្ថែមលើនេះ Conor McGregor ក៏បានព្រលយពាក្យសុំប្រកួតសងសឹកទល់នឹង Khabib ដែលគេចាញ់ដោយពិន្ទុនៅទីក្រុង Moscow ផងដែរ ឬក៏គូសត្រូវ Tony Ferguson នៅដើមឆ្នាំ២០២០ ខាងមុខដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ