• ខំប្រឹងអង្គុយធ្វើការនៅមុខកុំព្យូទ័ររាប់ម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ ទីបំផុតក្លាយជាមនុស្សខ្វិនជើង

    ចិន៖ បុរសម្នាក់ដែលមានទម្លាប់អង្គុយនៅមុខកុំព្យូទ័រជាច្រើនម៉ោងក្នុងមួយថ្ងៃៗនោះ ត្រូវបានគេរាយការណ៍មានបញ្ហាកម្រើកជើងលែងកើត ហើយត្រូវអង្គុយនៅលើកៅអីរុញដូចមនុស្សខ្វិនអីចឹងដែរ។ បុរសជនរងគ្រោះមានឈ្មោះថា Liu អាយុ ៣៥ ឆ្នាំ ​រស់នៅក្នុងប្រទេសចិន និងមានការងារជាបុគ្គលិកនៅក្នុងក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណេតមួយ ដែលការងារនេះតម្រូវឲ្យគាត់អង្គុយមុខកុំព្យូទ័រជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។​ ការពិតទៅលក្ខខណ្ឌការងាររួមជាមួយនឹងលក្ខខណ្ឌសុខភាពមិនអំណោយផលពីធម្មជាតិរបស់គាត់ស្រាប់ផងនោះ បានធ្វើឲ្យបុរសជនរងគ្រោះកើតមានបញ្ហាសុខភាពយូឆ្នាំមកហើយតែគាត់មិនព្យាយាមព្យាបាលបញ្ហានោះឲ្យអស់ពីលទ្ធភាពទេ ហើយទុកទាល់តែមានបញ្ហាខ្វិនជើងដូចនេះតែម្តង។

    តាមការរៀបរា​ប់របស់បុរសជនរងគ្រោះផ្ទាល់បានឲ្យដឹងថា​ គាត់ផ្ដើមឈឺចង្កេះ និងខ្នងជាច្រើនឆ្នាំមកហើយ និងមួយឆ្នាំចុងក្រោយនេះការឈឺចាប់កាន់តែកើនឡើងរហូតគាត់អង្គុយយូរលែងកើត ហើយបញ្ហានេះគឺបង្កឡើងដោយសារតែគាត់មានជំងឺខ្សោយខួរឆ្អឹងខ្នង។ យ៉ាងណាក្តី គាត់មិនបានប្រាប់រឿងនេះដល់គ្រួសារឡើយ និងមិនទៅរកវេជ្ជបណ្ឌិតជំនាញដើម្បីព្យាបាលទៀត ដោយរាល់ថ្ងៃគាត់ប្រើប្រាស់តែវិធីម៉ាស្សាបែបធម្មតាជាតិ ដែលខាងគ្រួសារគាត់ធ្វើឲ្យតែប៉ុណ្ណោះ។ រហូតមកទល់ពេលនេះជំងឺខ្សោយខួរឆ្អឹងរបស់គាត់កាន់តែធ្ងន់ធ្ងរឡើងៗរហូតជើងទាំងពីររបស់គាត់ត្រូវខ្វិនដើរលេងរួចតែម្តង។ ខាងវេជ្ជបណ្ឌិតបានបញ្ជាក់ថា បញ្ហានេះពិបាកព្យាបាលណាស់ប្រសិនបើគ្មានអ្នកណាម្នាក់បរិច្ចាគខួរឆ្អឹងដល់ជនរងគ្រោះ៕

    តំណាង

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ