ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមដោយមានគណនីហ្វេសប៊ុកមួយបានប្រតិកម្មចំពោះគោលការណ៍វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដែលដាក់កំណត់ឲ្យសិស្សម្នាក់ ត្រូវបង់លុយ ៣០ដុលា្លរ ក្នុងការដាក់ពាក្យចូលរៀន ឆ្នាំ២០១៩-២០២០ ខាងមុខនេះ ហេីយបើអ្នកណាគ្មានលុយ ៣០ដុល្លារទេ អ្នកទទួលពាក្យ អត់ព្រមទទួលចុះឈ្មោះនោះទេ ដោយបានកំណត់ត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ជាថ្ងៃផុតកំណត់ទទួលពាក្យ ដូច្នេះអ្នកអត់ទាន់មានលុយបង់ ត្រូវប្រឈមជាមួយនឹងគ្មានឈ្មោះចូលរៀន។
ដោយគណនីហ្វេសប៊ុកឈ្មោះ EngBun Hay អាណាព្យាបាលសិស្សបានបង្ហាញពីចម្ងល់ចំពោះគោលការណ៍របស់វិទ្យាល័យចាក់អង្រែ ថាតើការយកលុយពីសិស្សនេះ ជាគោលការណ៍របស់វិទ្យាល័យ ឬរបស់ មន្ទីរអប់រំ ឬក៏យ៉ាងណា? ក្នុងនោះក៏មានការលើកឡើងថា ថវិកាចូលរៀល៣០ដុលា្លរនេះ គឺដើម្បីសិក្សាបំប៉នមិនយកលុយ ថ្លៃក្រដាសវិញ្ញាសារប្រលងប្រចាំខែ និងក្រដាសមេរៀនទាំងអស់មិនត្រូវបង់ប្រាក់ទេ។ យ៉ាងណាមិញមហាជនជាច្រើនក៏ទន្ទឹងរង់ចាំការបកស្រាយរបស់ខាងវិទ្យាល័យចាក់អង្រែ ចំពោះគោលការណ៍ចុះឈ្មោះចូលរៀនត្រូវបង់ប្រាក់នេះផងដែរ៕