នូវែលសេឡង់ ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រទេសងាយស្រួលបំផុត ក្នុងការធ្វើពាណិជ្ជកម្ម!

(បរទេស)៖ ប្រទេសនូវែលសេឡង់បានឈរនៅលេខរៀងទី ១ ក្នុងនាមជាប្រទេស ឬជាកន្លែងដែលផ្ដល់ភាពងាយស្រួលជាងគេ នៅលើពិភពលោកក្នុងការធ្វើពាណិជ្ជកម្ម តាមពីក្រោយដោយប្រទេសសិង្ហបុរី និងទីក្រុងហុងកុង (ចិន) ខណៈម៉ាឡេស៊ីហក់ផ្លោះពីលេខរៀងទី ១៥ មកឈរលេខ ១២ ជាលើកដំបូង។ នេះបើតាមទិន្នន័យពីធនាគារពិភពលោក World Bank ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Business Insider នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩។

ធនាគារពិភពលោក World Bank នៅក្នុងរបាយការណ៍មួយឈ្មោះថា ការធ្វើពាណិជ្ជកម្មសម្រាប់ឆ្នាំ២០២០ (Doing Business 2020) ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាក់ទៀតថា ការដាក់ចំណាត់ថ្នាក់របស់ខ្លួន គឺផ្អែកលើការវាយតម្លៃផ្នែកសេដ្ឋកិច្ចទៅលើវិស័យចម្បងៗដូចជា ការចុះបញ្ជីអចលទ្រព្យ ការបង់ពន្ធ ការអនុវត្តកិច្ចសន្យា និងនីតិវិធីដោះស្រាយបញ្ហាក្ស័យធនជាដើម។

ខាងក្រោមនេះគឺជាតារាងបង្ហាញពីអំពីតួលេខប្រទេស ឬតំបន់កំពូលៗ ដែលជាកន្លែងគួរធ្វើពាណិជ្ជកម្ម ល្អជាងគេបំផុតចំនួន ១៥ នៅក្នុងពិភពលោក៖

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ