• Channel «PewDiePie» ត្រូវបានហាមឃាត់នៅចិន ក្រោយ Youtuber រូបនេះបង្ហោះរូបប្រៀបធៀប ប្រធានាធិបតីចិន​ ទៅនឹងតុក្កតា Winnie the Pooh

    Channel YouTube មានឈ្មោះថា “PewDiePie” ដែលជា Channel ដ៏មានប្រជាប្រិយភាពអំពីវីដេអូបែបកំសាន្តនោះ ត្រូវបានគេហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចិនហើយ ក្រោយ Channel មួយនេះបានបង្ហោះវីដេអូបែប Troll ដែលប្រៀបធៀបថា លោកប្រធានាធិបតីចិន Xi Jinping មានមុខមាត់ដូចតួអង្គតុក្កតា Winnie the Pooh។ បើតាមលោក Kjellberg ដែលម្ចាស់ Channel YouTube មួយនេះបាននិយាយតាមវីដេអូផ្លូវការរបស់គាត់ថា Channel “PewDiePie” ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនហើយ។

    ដែលមានន័យថាអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសចិនមិនអាចមើលឃើញវីដេអូទាំងចាស់ និងថ្មីរបស់គាត់ទៀតទេ ពោលគឺពេលពួកគេចូលទៅកាន់ Channel មួយនេះវានឹងមិនបង្ហាញវីដេអូណាមួយទាល់តែសោះ។ Youtuber ជនជាតិស៊ុយអែតរូបនេះ បានសម្តែងនូវការសោកស្តាយចំពោះវិធានការបស់រដ្ឋាភិបាលចិនទៅលើ Channel របស់គាត់ ហើយគាត់ក៏សុំទោសទៅកាន់អ្នកគាំទ្រររបស់គាត់នៅក្នុងប្រទេសចិនផងដែរ និងសន្យាថាគាត់នឹងព្យាយាមបង្កើតវីដេអូថ្មីៗសម្រាប់អ្នកគាំទ្ររបស់គាត់ និងមិនធ្វើឲ្យប៉ះពាល់ដល់អ្នកណាម្នាក់ឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ