• Jack Ma៖ «មនុស្សដូចខ្ញុំ ប្រសិនបើចង់ដាក់ពាក្យសុំការងារនៅ Alibaba នាពេលបច្ចុប្បន្ននេះ ប្រហែលជាមិនអាចទៅរួចទេ»

    មហាសេដ្ឋី Jack Ma បានបង្កើតក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាជោគជ័យបំផុតមួយរបស់ប្រទេសចិន តែគាត់គិតថាបើសិនជាគាត់ដាក់ពាក្យសុំធ្វើការនៅក្នុងក្រុមហ៊ុននេះ នាពេលបច្ចុប្បន្នគាត់នឹងមិនមានឱកាសទទួលបានការងារនោះទេ។ នៅក្នុងសន្និសីទ Forbes Global CEO គាត់បាននិយាយថា៖ «មនុស្សដូចខ្ញុំ ប្រសិនបើព្យាយាមដាក់ពាក្យសុំការងារនៅ Alibaba នាពេលបច្ចុប្បន្ននេះ វាស្ទើរតែមិនអាចទៅរួចទេ»។

    ជាក់ស្ដែងមូលហេតុដែលធ្វើឲ្យស្ដេចជំនួញចិនរូបនេះនិយាយបែបនេះ ដោយសារតែគុណវិបត្តិនៅក្នុងប្រព័ន្ធការងារអន្តរជាតិដែលផ្តោតការយកចិត្តទុកដាក់ខ្លាំងពេកទៅលើលទ្ធផលនៃការសិក្សា ហើយធ្វើឲ្យអ្នកដែលមិនមានទស្សនៈបែបនេះគិតថាជារឿងអយុត្តិធម៌ និងប្រឆាំងចំពោះប្រពៃណីដ៏ចាស់គំរឹលនេះ​។ ជាមួយគ្នានេះគាត់បានបន្ថែមថា៖ ” មនុស្សវិនិច្ឆ័យអ្នកដោយសញ្ញាប័ត្ររបស់អ្នក ពួកគេនឹងគិតថា Alibaba មានបុគ្គលិកដែលបញ្ចប់ការសិក្សាមកពីមហាវិទ្យាល័យល្បីនៅលើពិភពលោកដូចជា Harvard និង Stanford “។

    លោក Jack Ma ដែលបានតស៊ូឆ្លងកាត់សាលារៀន ហើយត្រូវបានគេបដិសេធយ៉ាងខ្លាំងពីការងារចំនួន ៣០ ដងមុនពេលគាត់ចាប់ផ្តើមក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ១៩៩៩ បានឲ្យដឹងគាត់បានជួបមនុស្សដែលមានសមត្ថភាពខ្ពស់ជាច្រើនដែលត្រូវបានបដិសេធពីការងារល្អដោយសារតែពួកគេមិនបានបញ្ចប់ការសិក្សា ខ្ញុំបានរកឃើញសហគ្រិនជាច្រើនដូចខ្ញុំដែរ ដូចជាអតីតសហសេវិកពីរនាក់ដែលបច្ចុប្បន្នជាស្ថាបនិក Alipay និង Taobao ដែលបានខកខានមិនបានចូលរៀនថ្នាក់អនុបណ្ឌិត MBA៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ