ថៃ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅឯខេត្តអ៊ុប៊ុន ប្រទេសថៃ ដោយសម្លាប់មនុស្ស៧នាក់ និង៤នាក់រងរបួសធ្ងន់។ ករណីនេះគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅឯចំណុចផ្លូវលេខ៤ ភូមិមឿងស្រី ស្រុកវ៉ារីនឆាំរ៉ាត ខេត្តអ៊ុប៊ុនប្រទេសថៃ ដោយបង្កឡើងដោយរថយន្តកង់៦ពាក់ស្លាកលេខ นค 8905 ឈុនបុរី បើកឡានជែងគ្នាបណ្តាលទៅប៉ះរថយន្តឈ្នួលដឹកអ្នកដំណើរ ខណៈពេលកំពុងវ៉ាឡានដទៃ អូសជាង២០ម៉ែត្រ បណ្តាលឲ្យមនុស្ស៧នាក់ស្លាប់ និង៤នាក់ទៀតរងរបួស។
រថយន្តឈ្នួលមួយនោះត្រូវបានគេដឹងថាជារថយន្តដែលទើបចេញពីវត្តមក ដោយក្នុងចំណោមអ្នកស្លាប់មានព្រះសង្ឃចំនួន២រូប ញាតិញោមប្រុស២រូប និងស្រី៣រូប។ ចំណែកអ្នករងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសម្រាកព្យាបាល៕