• ពេជ្រ សោភា ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយបញ្ចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា «មនុស្សចាក់រុក»

    ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយបញ្ចេញបទថ្មីរបស់ខ្លួន មានចំណងជើងថា “មនុស្សចាក់រុក”។

    សម្រាប់បទចម្រៀងក្តៅៗ មួយបទនេះដែរ កំពុងតែទាក់ចិត្តអ្នកគាំទ្រជាខ្លាំង ព្រោះថាសម្រាប់សាច់ភ្លេង និងអត្ថន័យពិតជាចាក់ដោតខ្លាំងមែនទែន ហើយជាពិសេសនោះ បទនេះត្រូវបានមហាជននិយាយថា បារ៉ូលមួយឃ្លាៗលេងពាក្យឈឺៗ ចាក់ដោតផ្លូវចិត្ត ដែលអាចនឹងធ្វើឲ្យមនុស្សខូច ឬមនុស្សដែលពូកែចាក់រុកគេមួយចំនួន ក្អួតឈាមក៏ថាបាន។

    គួររម្លឹកដែរថា ចំពោះបទចម្រៀងមួយបទនេះ គឺជាស្នាដៃនិពន្ធ Melody និងសរសេរទំនុកច្រៀងដោយអ្នកនាង ពេជ្រ សោភា ផ្ទាល់តែម្តង ដែលទាំងនេះពិតជាធ្វើឲ្យមហាជនសរសើរពីសមត្ថភាពតារាស្រីរូបនេះថា ពិតជាពូកែសាកសមមានឈ្មោះជាកំពូលតារាចម្រៀងពិតប្រាកដមែន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ