• ហុងកុង សម្រេចលុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីការធ្វើបត្យាប័នជនសង្ស័យ ទៅកាន់ចិនដីគោកជាផ្លូវការ

    (ហុងកុង)៖ សភាហុងកុង នៅថ្ងៃពុធនេះ បានលុបចោលសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ ស្ដីពីការធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោកជាផ្លូវការហើយ បើទោះជាបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តធ្វើបាតុកម្មតវ៉ា ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០១៩។

    សេចក្ដីព្រាងច្បាប់ខាងលើ ដែលមានគោលដៅធ្វើបត្យាប័នជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋណាមួយ ទៅកាត់ទោស នៅចិនដីគោក បានបង្កការខឹងសម្បាររហូតផ្ទុះ​ជាបាតុ​កម្មប្រឆាំង​រដ្ឋាភិបាលទីក្រុងហុងកុង កាលពីខែមេសា កន្លងទៅ មកទល់ពេលបច្ចុប្បន្ន។

    គួរបញ្ជាក់ថា បើទោះជាសេចក្ដីព្រាងច្បាប់នេះត្រូវបានលុបចោលទាំងស្រុងក៏ដោយ ក៏ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្ត​ធ្វើការតវ៉ា​ដដែល ដោយពួកគេ​ទាមទារឱ្យអាជ្ញាធរ ឈប់ចាត់ទុកបាតុកម្មរបស់ពួកគេ ថាជាកុបកម្ម, លើកលែងទោសដល់បាតុករដែលត្រូវចាប់ខ្លួនទាំងអស់, បើកការស៊ើបអង្កេតលើករណីប៉ូលិស​ប្រើហិង្សា លើបាតុករ និងអនុវត្តយ៉ាងពេញនូវច្បាប់បោះឆ្នោតសកល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ