ភ្នំពេញ: នៅវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ជិះម៉ូតូមួយគ្រឿង បានឈប់នៅម្ដុំដីឡូតិ៍មួយកន្លែង រួចយកចាក់សាំងដុតសម្លាប់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវប្រជាពលរដ្ឋ ជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ជនរងគ្រោះឈ្មោះ ប៉ក់ ម៉ុន អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បុរសរូបនោះ បានជិះម៉ូតូ ម៉ាក ហុងដា ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1W-2381 ៕