ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថាកាលពីម្សិលមិញជាថ្ងៃដំបូងនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដោយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វេីការឃាត់រថយន្ត និងម៉ូតូមួយចំនួនដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខនៅតាមដងផ្លូវ។
ប្រភពដដែលបានបន្តថាការឃាត់នេះគឺយកមករក្សាទុកនៅការិយាល័យចរាចរណ៍ និងធ្វេីការផាកពិន័យ ដោយឲ្យម្ចាស់ទៅធ្វេីស្លាកលេខរួចរាល់ទេីបអនុញ្ញាតឲ្យយកត្រឡប់ទៅវិញបាន។ ប្រភពខាងលើបញ្ជាក់ទៀតថារថយន្តដែលមានបង្កាន់ដៃធ្វេីស្លាកលេខត្រឹមត្រូវ ត្រូវបានអនុញ្ញាតឲ្យធ្វេីដំណេីរទៅមុខទៀតបាន។ នេះបើតាមការផ្សាយលើផេករបស់ស្នងការដ្ឋាននគរបាលកាលពីយប់មិញ៕