ខេមរៈ សិរីមន្ត ដង្ហែ​អង្គកឋិនទាន​ទៅកាន់​វត្ត «អង្គសឹង» ខេត្តតាកែវ ស្រុក​កំណើត​ខាង​ម្តាយក្មេក

(ភ្នំពេញ)៖ បច្ចប្បន្ននេះ ជារដូវកាលបុណ្យកឋិនទាន ជាពិធីបុណ្យសាសនាដ៏ធំមួយរបស់កម្ពុជា ដែលប្រជាពលរដ្ឋខ្មែរតែងតែធ្វើជារៀងរាល់ឆ្នាំ និងគ្រប់វត្តអារាមទាំងអស់។ ជាមួយគ្នានោះ គេសង្កេតឃើញថា កំពូលតារាចម្រៀងប្រុសលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ បាន ដង្ហែអង្គកឋិនទានទៅកាន់វត្តអង្គសឹង ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដែលជាស្រុកកំណើតខាងម្តាយក្មេក​។

តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន របស់លោក ខេមរៈ សិរីមន្ត បានបង្ហោះសកម្មភាពនៃពិធីដង្ហែកឋិន ភ្ជាប់ជាមួយនឹងសារថា «ថ្ងៃទី២០ ខែ១០ ២០១៩។ លោក ខេមរៈ សិរីមន្ត បានប្រារព្ធពិធីអង្គកឋិនទាននៅខេត្តតាកែវ ស្រុកខាងម្ដាយក្មេក និងក្រុមគ្រួសារទាំងអស់ មានទឹកចិត្តសប្បាយរីករាយ ព្រមទាំងស្នាមញញឹមដោយវិសេសវិសាល។ ថៃ្ងនេះ​ខ្ញុំបាទ នឹងក្រុមគ្រួសារ សូមជូនបុណ្យដល់បងប្អូនទាំងអស់គ្នា ជួបតែសំណាងល្អសុខភាពទាំងអស់គ្នា។ កុំភ្លេចបងប្អូនទាំងអស់គ្នាណាល្ងាចនេះជួបគ្នាកម្មវិធី X factor»។

មហាជនបង្ហាញការចាប់អារម្មណ៍ ជាមួយនឹងការតុបតែងខ្លួនគ្រួសារ លោក ខេមរៈ សិរីមន្ត ព្រោះគេឃើញថា បានស្លៀកសម្រៀកបំពាក់តាមបែបប្រពៃណីខ្មែរ ជាមួយនឹងការចងក្បិនពណ៌ក្រហមឆ្អៅ និង​អាវប៉ាក់ពណ៌ស ទាំងរូបលោកផ្ទាល់ ភរិយា កូនៗ ព្រមទាំងឪពុកម្ដាយ។ ការបង្ហាញឈុតប្រពៃណីខ្មែរ ក្នុងឱកាសបុណ្យទាននេះ បានធ្វើឲ្យលោក ខេមរៈ សិរីមន្ត និង គ្រួសារ មើលទៅពិតជាសមសួន ទៅតាមប្រពៃណីខ្មែរមែន​៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ