• ស្រ្តីម្នាក់ យកគ្រឿងញៀន លាក់ក្នុងផ្លែទុរេន ត្រូវបានចាប់ខ្លួននៅប្រលានយន្តហោះ

    ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួននៅឯប្រលានយន្តហោះក្រោយគេបានរកឃើញថា គាត់មានបំណងចង់រត់ពន្ធគ្រឿងញៀនខុសច្បាប់លាក់នៅក្នុងផ្លែទុរេនដែលត្រូវនាំយកទៅកាន់ក្រុងហុងកុង។ ឈ្មួញគ្រឿងញៀនរូបនេះត្រូវបានគេរាយការណ៍ថា មានអាយុ ៣៤ ឆ្នាំ ហើយរូបគាត់ជាមុខសញ្ញាចាស់ដែលធ្លាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនពីមុនមកផងដែរ។ តាមមន្ត្រីប៉ូលិសម៉ាឡេស៊ីបានឲ្យដឹងថា ឈ្មួញគ្រឿងញៀនបានលាក់គ្រឿងញៀនមានទម្ងន់សរុបចំនួន ៦,១ គីឡូក្រាមនៅក្នុងផ្លែទុរេនជាច្រើនផ្លែ ដែលទុរេនសរុបរបស់នាងគឺមានចំនួន ២០ ប្រអប់ធំ និងមានបំណងចង់នាំយកទៅលក់នៅក្នុងក្រុងហុងកុង។

    យ៉ាងណាក្តី ខាងមន្ត្រីប៉ូលិសបានកើតមានការសង្ស័យជាខ្លាំងព្រោះតែទុរេនទាំងនោះហាក់មិនសូវមានក្លិនឈ្ងុយទាល់តែសោះ ខណៈទុរេនធម្មតាមានក្លិនឈ្ងុយខ្លាំងណាស់ បើទោះជានៅឆ្ងាយពីវាក៏នៅតែមានក្លិនមកដល់ដែរ។ ក្រោយសង្ស័យគេបានសម្រេចឆេកមើលក្នុងផ្លែទុរេនទើបគេបានរកឃើញគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ដែលមានតម្លៃសរុបចំនួន ៩៥០ ០០០ RM (២២៦ ៩២០ ដុល្លារអាមេរិក)។ រហូតមកទល់នឹងពេលនេះប៉ូលិសកំពុងបើកការស៊ើបអង្កេតបន្ថែម ដើម្បីឈានទៅរកការចាប់ខ្លួនជនដែលពាក់ព័ន្ធបន្ថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ