• Lee Hye Young (ហាន់ជីអ៊ុន) បង្ហាញ​ខ្លួន​លើក​​ដំបូង ក្រោយ​ពី​លែងលះ​ជាមួយ​ស្វាមី

    (កូរ៉េ)៖ នៅថ្ងៃទី២១ ខែតុលា Lee Hye Young ដែលជាអ្នករចនាម៉ូតសក់ម្នាក់ បានចែករំលែកនូវរូបភាពជាច្រើនសន្លឹក របស់តារាកូរ៉េស្រី Lee Hye Kyo ដែលទស្សនិកជនខ្មែរហៅថា ហាន់ជីអ៊ុន។ ការតុបតែងខ្លួនយ៉ាងលេចធ្លោររបស់ Lee Hye Kyo ពេលនេះ គឺដើម្បីចូលរួមក្នុងព្រឹក្តិការណ៍ដ៏ធំមួយនៅទីក្រុមសេអ៊ូល ហើយនេះក៏ត្រូវបានមហាជនដឹងថា ជាការបង្ហាញខ្លួនលើកដំបូងរបស់ Lee Hye Kyo ផងដែរ បន្ទាប់នាងពីបាត់ខ្លួនតាំងពីខែកក្កដា ក្រោយលែងលះជាមួយស្វាមី។ នេះបើយោងតាមការចេញផ្សេងដោយសារព័ត៌មាន Soompi នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

    ការបង្ហាញខ្លួនរបស់តារាស្រី Lee Hye Kyo ពេលនេះបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះដោយ ហេតុផលថា ភាពចម្រូងសម្រាស់កន្លងមក នាងបានលុបចោលនូវកាលវិភាគចូលរួមកម្មវិធីជាច្រើន តែមិននឹកស្មានថានាងមានវត្តមានក្នុងកម្មវិធី ដាក់បង្ហាញផលិតផលម៉ាក់ល្បីក្នុងទីក្រុងសេអ៊ូលដូចពេលនេះឡើយ។

    គួរជម្រាបថា បន្ទាប់ពីរៀបការអស់រយៈពេល១ឆ្នាំ និង៨ខែ រួចមក Song Joong Ki និង Song Hye Kyo បានសម្រេចធ្វើការលែងលះ ស្របតាមច្បាប់ជាផ្លូវការ នៅតុលាការគ្រួសារក្រុងសេអ៊ូល នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ