• សុទ្ធតែក្មេងៗ! ឃាត់ខ្លួន​ជនសង្ស័យ​១១​នាក់ គាស់​ទ្វារ​តូប​ចូល​លួច​ទូរស័ព្ទ​

    សៀមរាប​៖ សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​១១​នាក់ លួច​គាស់​ទ្វារ​តូប​ចូល​លួច​ទូរស័ព្ទ​​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​កាលពី​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៩ ។

    ​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់ ជា​បន្តបន្ទាប់​ករណី​គាស់​តូប​លក់​ទូរស័ព្ទ នៅ​ចំណុច​ផ្សារ​រលួស ស្ថិតនៅ​ក្នុងភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ​លោក​វរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាល​ស្រុក​ប្រាសាទបាគង បានបញ្ជាក់​ឱ្យដឹងថា​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៩ មាន​ករណី​គាស់​តូប​លក់​ទូរស័ព្ទ នៅ​ចំណុច​ផ្សារ​រលួស ស្ថិតនៅ​ក្នុងភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប របស់​ជនរងគ្រោះ​ឈ្មោះ ស្រី ង៉ិ​ក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    សម្ភារៈ​បាត់បង់​រួមមាន​៖​ទូរស័ព្ទ SAMSUNG ០៥​គ្រឿង​, ទូរស័ព្ទ​OPPO ០៥​គ្រឿង​, ទូរស័ព្ទ HUAWEI ០៥​គ្រឿង​, ទូរស័ព្ទ NOKIA (​អិន​ចុច​ពិល​)៥០​គ្រឿង​, POWER BANG ៥​គ្រឿង​, កាស​ប្លូ​ធូ​១០​ខ្សែ​។​

    សមត្ថកិច្ច​បាន​ស្រាវជ្រាវ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព របស់​ម្ចាស់​តូប ហើយ​កំណត់​មុខសញ្ញា​បាន និង​តាម​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ ជា​បន្តបន្ទាប់

    ១.​ជនសង្ស័យ​ឈ្មោះ ភឿន រិ​ទ្ធ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង​។​

    ២. ជនសង្ស័យ​ឈ្មោះ និល ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

    ៣.​ឈ្មោះ យ៉ង់ រិទ្ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ៤.​ឈ្មោះ ឡាន គឹម​លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ៥.​ឈ្មោះ​ជិម សេង​លី​(​ហៅ​វិត​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ដូន​នុំ ឃុំ​មានជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ៦.​ឈ្មោះ ហៃ ឡោក (​ហៅ​ឈី​ត​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ៧.​ឈ្មោះ ថា​ន់ រិទ្ធី (​ហៅ​ហី​ង​) ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ៨.​ឈ្មោះ​ឆេង លី​ហួរ (​ហៅ​ស៊ឺ​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ៩.​ឈ្មោះ ក​យ មួយ​កញ្ញា ភេទ​ស្រី អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ១០.​ឈ្មោះ រ៉ា ប៉ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​១១.​ឈ្មោះ យ៉ង់ រិទ្ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

    ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១១​នាក់ បាន​សារភាពថា ពិតជា​បានធ្វើ​សកម្មភាព​លួច​គាស់​តូប​លក់​ទូរស័ព្ទ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​អនុវត្តតាម​នីតិវិធី​ប​ន្ត​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ