• កម្ពុជា គ្រោងសាងសង់ផ្លូវថ្មីមួយខ្សែទៀត ចេញពីខេត្តកំពត ភ្ជាប់ទៅនឹងផ្លូវជាតិលេខ៤ ម្ដុំពេជ្រនិល

    នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាខេត្តកំពតមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដោយនៅក្នុងឆ្នាំនេះមានសមិទ្ធិផលថ្មីៗដែលសម្រេចបាន និងគោលដៅទេសចរជាច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកកំសាន្ត។ ជាពិសេសការវិនិយោគទុនពីសំណាក់ក្រុមហ៊ុនក្រៅស្រុកជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងបានបោះទុនវិនិយោគផងដែរ។

    ជាមួយគ្នានេះដើម្បីបង្កើតលក្ខណៈងាយស្រួល និងទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរ ជាពិសេសដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលកំពុងតែរៀបចំបណ្ដាញផ្លូវមួយទៀត ក្រៅពីផ្លូវជាតិលេខ០៣ និងផ្លូវជាតិ ៤១ ដើម្បីតភា្ជប់ខេត្តកំពតទៅកាន់ផ្លូវជាតិលេខ០៤ នៅម្ដុំពេជ្រនិល ដោយសារខេត្តកំពតនឹងក្លាយទៅជាតំបន់សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាពិសេសសម្រាប់បណ្តាញតភ្ជាប់និងការដឹកជញ្ជូន។ សូមបញ្ជាក់ផងដែរថាចំពោះទីតាំងគម្រោងផ្លូវមួយខ្សែថ្មីនេះ រដ្ឋាភិបាលមិនទាន់កំណត់យកទីតាំងច្បាស់លាស់នៅឡើយទេ ដោយត្រូវសិក្សា និងពិនិត្យមើលផែនទីឲ្យបានល្អិតល្អន់ជាមុនសិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ