• សៀម​ ពីប្រទេសដែលមិនមានអរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលខំប្រឹងតុបតែង​ ចងក្រងវប្បធម៌ដ៏គួរអោយសរសេីរ

    ប្រជាជនកម្ពុជា ប្រាកដជាជ្រាបហើយថា ល្ខោនខោល គឺជាវប្បធម៌អរូបបិយដ៏ធំមួយ របស់ប្រទេសកម្ពុជា ដែលមានតាំងពីសម័យបុរាណកាលមកម្លេះ។ ទទឹមនឹងនេះផងដែរ កាលពីមួយរយៈពេលមុននេះ ល្ខោនខោលរបស់ខ្មែរយើង ក៏បានធ្វើការស្នើរដាក់ បញ្ចូលក្នុងបញ្ចីបេតិកភណ្ឌ ពិភពលោក នៃអង្គការពិភពលោក UNESCO ផងដែរ។

    យ៉ាងណាមិញ ការដាក់បញ្ចូលនេះ គឺត្រូវបានដាក់ជាលក្ខណៈសង្គ្រោះបន្ទាន់ ព្រោះល្ខោនខោលរបស់ខ្មែរយើងជិតនឹងបាត់បង់ទៅហើយ តែត្រូវបានអភិរក្សឡើងវិញ ខណៈពេលដែរល្លោនឃុនថៃ ក៍បានដាក់ចូលជាបេតិកភណ្ឌ ពិភពលោក នៃអង្គការពិភពលោក UNESCO នៃមនុស្សជាតិរបស់គេផងដែរ។

    ដោយឡែកស្រាប់តែកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Kham Phouri បានបង្ហោះទិដ្ឋភាពជាច្រើន នៃសកម្មភាពប្រទេសថៃ បានកំពុងតែសាងសង់រូបសំណាក់ដ៏ធំ។ ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើបានសរសេរប្រាប់ឱ្យដឹងថា៖”សៀម​ ពីប្រទេសដែលមិនមានអរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលបានប្រឹងតុបតែង​ ចងក្រងដ៏គួរអោយសរសេីរ​ មិនយូរមិនឆាប់​គេអាចនឹងក្លាយជាម្ចាស់អរិយធម៌​ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លី​“។

    ក្នុងនោះដែរ ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀត ដែលមានឈ្មោះ Kimhouth Son បានចូលទៅបញ្ចេញមតិក្នុងខមិន ដែលមានខ្លឹមសារថា៖”ខ្មែរធ្លាប់ដៀលសៀមថា ចោរលួចទឹកដី លួចវប្បធម៏ អួតថាខ្លួនទើបជាម្ចាស់ទឹកដី ម្ចាស់អារិយធម៏ តែអ្នកមានក្រលេកមើលទេថា គេដើរដល់ណាហើយ គេដើរឆ្ងាយហើយ ប្រជាជនគេច្រើនជាងយើង ទឹកដីគេធំជាងយើង តំបន់កម្សាន្តគេស្កេកស្កះ

    វប្បធម៏គេសម្បូរបែប ទូលំទូលាយ ទីក្រុងគេទំនើប ស៊ីវីល័យ ហើយអ្នកណាមិនដឹងថា ថៃជាប់ជាគោលដៅទេសចរណ៏លេខ ១លើលោក? ចុះយើងវិញ? យើងសល់អី? បើសូម្បីតែសម្បត្តិធំៗទុកអួតគេ មើលថែមិនបានផង កំពង់សោម សៀមរាប ទៅជាអីហើយ? ឈប់អួតអាងក្តែងៗស្រែកថាគេលួចទៅ ព្រោះនៅលើយើងក៏មិនសល់អីដែរ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ