• ម្សិលមិញ អគ្គិភ័យឆេះ​រោងជាង​ នៅក្នុងសាលាបឋមសិក្សាទួលសង្កែ ត្រូវសមត្ថកិច្ចប្រើឡានទឹក ៣គ្រឿង ដើម្បីពន្លត់

    (ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឱ្យដឹងថា អគ្គិភ័យ​ដែលឆេះរោងជាង​ នៅសាលាបឋមសិក្សាទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​បានរលត់ទាំងស្រុងហើយនៅម៉ោងជិត៨យប់ថ្ងៃទី២០ ខែតុលានេះ ក្រោយមានការអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គិភ័យ។

    ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់អធិការខណ្ឌឫស្សីកែវ១គ្រឿង និងរថយន្តរបស់ការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ២គ្រឿង។

    ចំពោះសម្ភារខូចខាតរួមមាន៖ តុកៅអីចាស់ៗ សម្ភារសំណង់ប្រើប្រាស់ក្នុងរោងជាងមួយចំនួន និងឯកសារមួយចំនួន។ សំរាប់មូលហេតុនៃការឆាបឆេះ សមត្ថកិច្ចមិនទាន់បញ្ជាក់បាននៅឡើយទេ ដោយរង់ចាំស្រាវជ្រាវសិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ