Joel Matip អះអាងថារូបគេអាចចូលលេងប្រកួតរវាងដ៏ធំរវាង Liverpool ទល់នឹង Manchester United នៅ Premier League សប្ដាហ៍នេះបាន។
ខ្សែការពារវ័យ២៨ឆ្នាំបានអវត្តមានការប្រកួត Champions League ដែលហង្សក្រហមបានយកឈ្នះ Salzburg ៣-២ បន្ទាប់ពីរងរបួសពេលប៉ះ Sheffield United កាលពីចុងខែកញ្ញា។ ក្រោយសម្រាកព្យាបាលរបួសជាង២០ថ្ងៃ និងក្លឹបអាជីពសម្រាក Internation Break ផងពេលនេះ Matip អាចមកហ្វឹកហាត់វិញបានហើយ។
កីឡាករសញ្ជាតិកាមេរូនចង់ជាប់ជាជម្រើសដំបូងពេលប៉ះបិសាចក្រហម បើទោះទើបជាពីរបួសក៏ដោយ។ Matip គឺជាដៃគូការពារតំបន់កណ្ដាលយ៉ាងល្អរបស់ Liverpool ពិសេសគឺការចាប់ដៃគូជាមួយ Van Djik។ យ៉ាងណាបានលេង១១នាក់ឬអត់ វាអាស្រ័យនៅលើអ្នកចាត់ការ Jurgen Klopp៕