ថ្មីៗនេះមានការបង្ហោះនូវវីដេអូមួយ ដោយគណនី Team Sisson ដែលបានបង្ហាញថា ស្តេចប្រដាល់ជនជាតិហ្វីលីពីនលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) បានចែកចាយលុយដល់ប្រជាជនហ្វីលីពីនរាប់រយនាក់ ក្នុងម្នាក់ៗ គឺ ២០ដុល្លារ (គិតជាដុល្លារ) នៅឯព្រះវិហារ នៅ BACOLOD ។ នេះជាកាយវិការដ៏ល្អមួយក្នុងនាមលោក គឺជាកីឡាករម្នាក់ដែលតែងតែមានចិត្តជួយដល់អ្នកដទៃ និងជនក្រីក្រលំបាក។
គួររំលឹកដែរថា ការប្រកួតចុងក្រោយរបស់លោក ម៉ានី គឺលោកបានផ្ដួលអ្នកប្រដាល់អាមេរិក Keith Thurman ដោយពិន្ទុ នៅឯ LAS VEGAS សហរដ្ឋអាមេរិក ហើយវាគឺជាមុខមាត់ថ្មីមួយក្នុងវិស័យកីឡាអាស៊ី។ ប៉ុន្តែសម្រាប់មនុស្សទូទាំងពិភពលោកវិញ ពួកគេនៅតែទន្ទឹងរង់ចាំការប្រកួតសងសឹករវាង Manny Pacquiao និង Floyd Mayweather ជានិច្ច ក៏ព្រោះថាការប្រកួតរវាងអ្នកទាំងពីរត្រូវបានគេគិតថា មានភាពចន្លោះប្រហោង ហើយអ្នកគាំទ្រជាច្រើនមិនពេញចិត្តនឹងលទ្ធផលនោះទេ៕