• ជំនួប Barcelona ​និង Real Madrid ​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ ​ត្រូវ​បាន​លើក​ពេល ​ដោយសារ​តែ…

    ជំនួប Barcelona ​និង Real Madrid ​នៅ​ចុង​ខែ​តុលា​ខាង​មុខ​នេះ ​ត្រូវ​បាន​លើក​ពេល ​ដោយសារ​តែ​មាន​បញ្ហា​សន្តិសុខ​នៅ​តំបន់​កាតាឡាន់។ នេះ​បើ​តាម La Liga ​ប្រកាស​។

    ដើម​ឡើយ​ជំនួប El Clasico ​នេះ ​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២៦​ខែ​តុលា​ឆ្នាំ​២០១៩​នេះ ​នៅ​ទឹក​ដី Barcelona ។ តែ​ដោយសារ​បច្ចុប្បន្ន​តំបន់​នេះ​កំពុង​មាន​បាតុកម្ម​ខ្លាំង ​ក៏​ដូចជា​ហិង្សា​កើត​ឡើង​ផង​នោះ ទើប​បាន​ជា​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​ព្យាយាម​ផ្លាស់​ប្ដូរ​ការ​ប្រកួត​មក​លេង​នៅ Bernabue ​វិញ។ ទាំង Real Madrid ​និង Barcelona ​មិន​ព្រម​ឡើយ​ក្នុង​ការ​ផ្លាស់​ប្ដូរ​ទីលាន​ប្រកួត​នេះ ​ទើប​តម្រូវ​ឱ្យ La Liga ​លើក​ការ​ប្រកួត​នេះ​សិន។

    ប្រភព​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ ទើប​ដឹង​កាល​វិភាគ​ច្បាស់​ថា​ប្រកួត​នៅ​ថ្ងៃ​ណា​។ ​មាន​ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា​អាច​នឹង​នៅ​ខែ​ក្រោយ​ឯ​ណោះ ​ពោល​គឺ​ទាល់​តែ​បាតុករ​ឈប់​ធ្វើ​បាតុកម្ម អ​សន្តិសុខ​ក្នុង​តំបន់​នេះ​សិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ