• កោរទាំងរស់! ចិនចាប់ជំរិតចិនគ្នាឯង បង្អត់បាយ តែបើចង់ហូប «បាយមួយកញ្ចប់300$ ទឹកសុទ្ធមួយដប100$»

    ខេត្តព្រះសីហនុ-(ដំណឹងបឋម) ក្នុងយុទ្ធនារបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្តបង្ក្រាបក្រុមឧក្រិដ្ឋជន ដែលធ្វើសកម្មភាពល្មើសច្បាប់ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ18.10.2019 នេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានរំដោះយកបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្មក្នុងអំពើចាប់ជំរិតយកប្រាក់ ស្ថិតនៅភូមិ៣សង្កាត់លេខ៣ក្រុងព្រះសីហនុ (ម្តុំស្ថាននីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្សយ័ចំនួន៥នាក់ក៍ត្រូវបានចាប់ខ្លួនផងដែរ។

    ប្រភពពីមន្ត្រីមូលដ្ឋានអោយដឹងដែរថា ជនរងគ្រោះដែលរងរបួសពេញខ្លួនត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។ ប្រភពដដែលបង្ហើបប្រាប់ថាក្រុមឧក្រិដ្ឋជនបានប្រើហឹង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ (បាយមួយកញ្ចប់300$ទឹកសុទ្ធមួយដប100$) ។

    នៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែមជុំវិញករណីនេះទាំងអត្តសញ្ញាណនិងសាវតាដើមហេតុ ពីសមត្ថកិច្ចជំនាញនៅឡើយ ដោយរង់ចាំការសាកសួរស្រាវបញ្ចប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ