• ស្ដ្រីចំណាស់ម្នាក់ភ័យពេក ក៏ហុចលុយឲ្យទៅក្រុមចោរ តែចោរមិនយក ព្រមទាំងថើបថ្ងាសគាត់ឲ្យគាត់បានស្ងប់ចិត្តទៀត (មានវីដេអូ)

    ថ្មីៗនេះមានរឿងដ៏កម្រមួយបានកើតឡើង ដោយស្ត្រីចំណាស់ម្នាក់នៅភាគឦសានប្រទេសប្រេស៊ីល បានប្រគល់ប្រាក់ដែលគាត់មានទាំងប៉ុន្មានទៅឱ្យលោកចោរប្រដាប់អាវុធម្នាក់ ប៉ុន្តែចម្លើយរបស់លោកចោរគឺគួរឱ្យគោរពមែនទែន ដោយគេនិយាយថា មិនត្រូវការលុយលោកយាយនោះទេ ហើយបានថើបថ្ងាសរបស់លោកយាយមុននឹងរៀបចេញពីឱសថស្ថាននោះ។ កាមេរ៉ាឃ្លាំមើលនៅខាងក្នុងឱសថស្ថានបានបង្ហាញជនសង្ស័យ ដែលបាននិយាយជាមួយលោកយាយ ខណៈដែលបក្ខពួករបស់គេបានប្លន់បុគ្គលិកនៅក្នុងហាង នារសៀលថ្ងៃអង្គារ នៅទីក្រុង Amarante ។

    ចោរម្នាក់នោះ និងបក្ខពួករបស់គេបានចូលទៅប្លន់នៅក្នុងឱសថស្ថានមួយ ហើយស្ត្រីចំណាស់នោះគាត់មានការភ័យខ្លាចទើបបានជាគាត់ប្រាប់ឱ្យលោកចោរ គួរតែយកប្រាក់របស់គាត់ដែរផងទៅ ប៉ុន្តែចោរនោះមិនយកនោះទេ ហើយនិយាយថា “មិនត្រូវការលុយលោកយាយ” រួចគេថែមទាំងបានថើបថ្ងាសដើម្បីឱ្យគាត់បានស្ងប់ចិត្តទៀតផង។ យ៉ាងណាមិញតាមចម្លើយម្ចាស់ឱសថស្ថានលោក Samuel Almeida ឱ្យដឹងថា លោកចោរបានប្លន់លុយពីបុគ្គលិករបស់គាត់ចំនួន ២៤០ដុល្លារអាមេរិក និងទំនិញមួយចំនួនប៉ុណ្ណោះ គ្មានអ្នករបួសនោះទេ ហើយមន្ដ្រីប៉ូលីសក៏កំពុងតាមចាប់ខ្លួនពួកគេផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ