ប្រាសាទអង្គរវត្តដែលជាកេរ្តិ៍ដំណែលខ្មែរដែលបន្សល់ទុករាប់ជំនាន់មកហើយនោះ និងជាតំបន់ទេសចរណ៍គោលដៅមួយនៃភ្ញៀវទេសចរណ៍ជាតិក៏ដូចជាអន្តរជាតិមកទស្សនា ពីសំណង់ដ៏អស្ចារ្យ។ ថ្មីៗនេះប្រាសាទអង្គរវត្ត បានធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរណ៍ដែលមិនធ្លាប់មានពីមុន ហើយអាជ្ញាធរបានធ្វើការជីករណ្តៅដើម្បីដាំដើមឈើប្រណិតផ្សេងៗ ក៏ដូចជាដាំផ្កា និងស្មៅដើម្បីលំអនៅតំបន់ប្រាសាទ ប៉ុន្តែក៏ស្រាប់តែមានការរារាំងពីសំណាក់ អ្នកលក់ដូរនៅមុខតំបន់ប្រាសាទដោយពួកគាត់នាំគ្នា លុបរណ្តៅទាំងនោះព្រោះថា វាប៉ះពាល់ដល់ការលក់ដូរ ព្រោះភ្ញៀវមិនអាចចតរថយន្តនៅទីនោះបាន។
បើតាមការបង្ហោះអោយដឹងពីផេក អ្នកថែអង្គរ – Angkor Guardians បានរៀបរាប់ថា៖ “រឿងសែនហួសចិត្ត៖ ពូជអ្នកបំផ្លាញអង្គរ ឬថែអង្គរ? តិចច្រលំថាអ្នកលក់ដូរនៅមុខប្រាសាទអង្គរវត្តទាំងអស់នេះកំពុងថែរក្សា ឬសម្អាតបរិស្ថានអង្គរឱ្យស្រស់ស្អាតសក្តិសមជាដួងព្រលឹងជាតិ អីនោះ ! No ! ទេគឺពួកអ្នកលក់អត់ច្បាប់មុខអង្គរវត្តទាំងនេះ កំពុងព្រួតគ្នារារាំង និងកាយលុបរណ្តៅនៅទីកន្លែងដែលយេីងជីកសម្រាប់ដាំដេីមប្រណិត ដេីមផ្កា និងដាំស្មៅ ព្រោះពួកនេះចង់ឱ្យរថយន្ត និងយានជំនិះគ្រប់ប្រភេទឈប់ចតចំកន្លែងគាត់លក់តែម្តង! #ចំណតរថយន្តយ៉ាងស្អាត និងធំទូលាយដែលរដ្ឋខំធ្វេីឱ្យនៅក្បែរនោះប្រហែល១០០ម សោះ មិនឱ្យភ្ញៀវទៅចត! #គិតតែក្រពះខ្លួនមួយក្តាប់តូច មិនគិតជាតិ និងសេចក្តីថ្លៃថ្នូរ! #ខ្វះការចូលរួម”។ តើនេះជារឿងពិតរឺយ៉ាងណា ? ហើយប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ ?