• រដ្ឋាភិបាលម៉ាឡេស៊ី កំណត់ថា ការមាក់ងាយ ឬរិះគន់រូបរាងគេ គឺជាបទឧក្រិដ្ឋ ដែលអាចជាប់គុកដល់ ១ឆ្នាំឬពិន័យជាង ១ ម៉ឺនដុល្លារ

    ដោយសារតែបច្ចេកវិទ្យាអ៊ីនធឺណេតកាន់តែទូលំទូលាយ ការបញ្ចេញយោបល់របស់មនុស្សមួយចំនួនកាន់តែខ្វះការពិចារណា។ ជាក់ស្ដែងដូចជារឿងថ្មីៗប៉ុន្មានថ្ងៃនេះ ដោយកញ្ញា Sulli អតីតសមាជិកក្រុមចម្រៀង Kpop F(x) របស់ផលិតកម្ម SM Entertainment បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននៅក្នុងអាផាតមិនរបស់ខ្លួន។ ការសម្គាល់ទីមួយដែលជាមូលហេតុធ្វើឱ្យនាងសម្រេចចិត្តបែបនេះ គឺដោយសារការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាផ្នែកមួយនៃ Cyber-Bullying ដូចនឹង Body-shaming នេះដែរ។

    យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានរកឃើញថា ការសើចចំអន់រូបរាងខាងក្រៅរបស់បុគ្គលណាម្នាក់ គឺមិនមែនជារឿងធម្មតាឡើយ ហើយវាបានដាក់សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរទៅកាន់សមីខ្លួន ហើយពួកគេអាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា៖

    – ស្តេ្រស និងមានការំខានផ្នែកអារម្មណ៍ធ្ងន់ធ្ងរ

    – បាត់បង់ទំនុកចិត្ត

    – ទម្លាប់ញ៉ាំអាហារប្លែកខុសពីធម្មតា ដែលគេឱ្យឈ្មោះថា Eating Disorder

    – បាក់ទឹកចិត្ត (Depression)

    – ប្រឈមនឹងការធ្វើអត្តឃាត

    ដើម្បីការពារជនរងគ្រោះពីការមាក់ងាយលើរូបរាងខាងក្រៅនៅលើបណ្ដាញសង្គម រដ្ឋាភិបាលម៉ាឡេស៊ីបានជំរុញឱ្យជនរងគ្រោះធ្វើការប្ដឹងប៉ូលីស ព្រោះថាពួកគេមិនឱ្យពពួកមនុស្សដែលចូលចិត្តធ្វើទុក្ខបុកម្នេញដល់ជនរងគ្រោះតាមប្រព័ន្ធអ៊ីនធឺណេតបានរួចខ្លួននោះឡើយ។ មួយវិញទៀត Body-shaming នេះនឹងត្រូវបានគេចាត់ទុកថា ជាបទឧក្រិដ្ឋមួយ ហើយជនណាដែលប្រព្រឹត្តសកម្មភាពនេះ ត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ RM ៥០,០០០ (១១,៩៣៧ ដុល្លារអាមេរិក) ឬអាចជាប់គុករហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួន RM ១,០០០ (២៣៨ដុល្លារ) ក្នុងមួយថ្ងៃ គុណនឹងចំនួនថ្ងៃដែលជនជាប់ចោទបន្ដធ្វើខុសបែបនេះ។ ដូច្នេះហើយមិនថាជានរណាក៏ដោយ សូមគិតឱ្យជ្រៅមុនពេលដែលអ្នកចេញមតិអ្វីមួយ។ ជម្លោះយកល្បីគឺមួយឆាវ ប៉ុន្តែច្បាប់គឺនិរន្ដ៍៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ