ថៃ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ប្រទេសថៃបានប្រកាសអាសន្នឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះក្មេងៗនិងមនុស្សចាស់ ក្រោយទទួលរងឥទ្ធិពលការចុះត្រជាក់នៅចុងឆ្នាំ២០១៩នេះ។
ថ្ងៃនេះគឺជាថ្ងៃដំបូងដែលអាកាសធាតុនៅតំបន់មួយចំនួននៅប្រទេសថៃបានធ្លាក់ចុះ ដោយក្នុងនោះតំបន់ដែលចុះត្រជាក់ខ្លាំងបំផុតសម្រាប់ថ្ងៃនេះគឺស្ថិតនៅតំបន់ Doi Inthanon National Park ដែលជាភ្នំទេសចរណ៍ដ៏ល្បីឈ្មោះមួយក្នុងខេត្តឈៀងម៉ៃ ដោយអាកាសធាតុនៅទីនោះចុះសល់ត្រឹមតែ ១១អង្សាសេ តែប៉ុណ្ណោះ។
ក្រៅពីអាកាសធាតុចុះត្រជាក់ក៏មានផ្សែងអ័ព្ទព័ទ្ធជុំជិតសឹងតែមើលផ្លូវមិនឃើញនោះដែរ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ។ អាកាសធាតុធ្លាក់ចុះអាចនឹងបន្តធ្លាក់ចុះរហូតដល់៥អស្សាសេនៅក្នុងចុងឆ្នាំនេះ ហេតុដូចនេះរាជរដ្ឋាភិបាលថៃអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្លួនបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នដោយត្រៀមដូចជាអាវក្រាស់ៗ និងអូសសំរាប់ដុតភ្លើង ជាពិសេសចំពោះសុខភាពមនុស្សចាស់ និងកូនក្មេង៕