• Fans រីករាយ ក្រោយដឹងថា «Boys Over Flowers» នឹង​ផលិតជា​រឿង​ថៃ

    នៅ​ថ្ងៃ​ទី ១៥ ខែតុលា ទូរទស្សន៍ GMM បាន​ប្រកាស​ថា​ខ្លួន​មាន​គម្រោង​ផលិត​ភាពយន្តភាគ​​ដ៏​ល្បី​រឿង​ មក​ជា​ Version ថៃ​វិញ​ម្ដង​ នោះ​គឹ​រឿង​ «Boys Overs Flower» ឬ «F4»។

    ផ្អែក​តាម​ប្រភព​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ គម្រោង​ភាពយន្ត​ថ្មី​នេះ​គ្រោង​នឹង​បង្ហាញ​នៅ​ឆ្នាំ ២០២០ ប៉ុន្តែ​សម្រាប់​តួ​ដែល​ត្រូវ​សម្ដែង​នោះ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅឡើយ​ទេ។

    ដោយ​ឡែក​បន្ទាប់​ពី​ប្រកាស​ជា​ដំណឹង​នេះ​ហើយ​ Hashtag F4 Thailand ស្រាប់​តែ​ជាប់​ Trending លំដាប់​ទី១ លើ​ Twitter ប្រចាំ​ប្រទេស​ថៃ។

    ទោះ​ជា​សមាសភាព​តួ​សម្ដែង​មិនទាន់​មាន​ការ​បញ្ជាក់​ជាក់លាក់ ប៉ុន្តែ​តារា​ប្រុស​ស្រី​ដែល​អ្នកគាំទ្រ​ប្រាថ្នា​ចង់​ឲ្យ​ដើរ​តួ​ក្នុង​រឿង​រួម​មាន៖

    • តួ​ Go Jun Pyo ចង់​ឲ្យ​សម្ដែង​ដោយ​ Tor Thanapob

    • តួ Geum Jan Di ចង់​ឲ្យ​សម្ដែង​ដោយ​ Pattie Ungsumalynn, Frung Narikul, Puimek Napasorn ឬ Mild Lapassalan

    • តួ​ Yoo Ji Hoo ចង់​ឲ្យ​សម្ដែង​ដោយ​ Jaylerr Krissanapoom ឬ Lee Thanat ឬ Bright Vachirawit

    • តួ​ So Yi-Jung ចង់​ឲ្យ​សម្ដែង​ដោយ​ Ice Pariss ឬ​ Jackie Jackrin

    • តួ Song Woo-Bin ចង់​ឲ្យ​សម្ដែង​ដោយ​ Ryu Vachirawich ឬ Porsche Sivakorn

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ