នៅគម្រប់ខួប ១០ ឆ្នាំថ្មីៗនេះក្រុមហ៊ុន Riot Games បានប្រកាសជាផ្លូវការថាហ្គេម League of Legends ប្រភេទ Mobile Version ឲ្យឈ្មោះថា ‘Wild Rift’ នឹងដាក់ឲ្យលេងជាផ្លូវការក្នុងឆ្នាំ ២០២០ ខណៈដំណាក់កាល Pre-Register ក៏កំពុងបើកជាបណ្តើរៗហើយ។
ធ្លាប់តែជាហ្គេមលើ PC ដែលមានឈ្មោះបោះសំឡេងរាប់ឆ្នាំមកហើយនោះ ទីបំផុត LOL ក៏បានច្នៃជាហ្គេម MOBA មកលើស្មាតហ្វូនវិញម្តង។ ការលេងគឺប្រើប្រាស់ Twin-Stick Control គួបផ្សំការបន្ថែមនូវផែនទីថ្មី ហើយថេរវេលាលេងខ្លីបំផុតអាចចន្លោះពី ១៥-២០ នាទី។
រំឭកថា LOL Mobile Version គឺល្ហិចល្ហៀងរាប់ឆ្នាំមកហើយ រហូតដល់ក្រុមហ៊ុនដទៃផ្សេងទៀតបានចាប់យកឱកាសមុនដូចជា Tencent ដែលចេញផ្សាយ Arena of Valor ផ្ទុះការគាំទ្រខ្លាំងនៅតំបន់អាស៊ី ស្របពេលដែលហ្គេមប្រភេទបាញ់ប្រហារដូចជា Fotnite, Call of Duty និង PUBG ក៏កំពុងឡើងកូដព្រមគ្នា៕